Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២១ CMAC មាន​ផែនការ​បោសសំអាត បញ្ហា​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ឲ្យ​បាន​លើ​ផ្ទៃដី​ប្រមាណ​១១៣​គីឡូម៉ែត្រ​ការ៉េ នៅ​ទូទាំងប្រទេស​

spot_img

​បាត់ដំបង​៖​ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា ហៅ​កាត់​ថា CMAC បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២១​នេះ CMAC មាន​ផែនការ​បោសសំអាត​បញ្ហា​គ្រាប់មីន គ្រាប់បែក​ចង្កោម​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ឲ្យ​បាន​លើ​ផ្ទៃដី​ប្រមាណ​១១៣​គីឡូម៉ែត្រ​ការ៉េ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០​កន្លងមក មានការ​កើនឡើង​ប្រមាណ​ជិត​១០% នៃ​ផែនការ ដោយ​ប្រើប្រាស់​កម្លាំង​ចំនួន​ជាង​១៥០០​នាក់ ក្នុងការ​អនុវត្ត​ផែនការ​នេះ ដោយ​ត្រូវការ​ថវិកា​ប្រមាណ​ជាង​១៤​លាន​ដុល្លារ ដែល​រហូតមក​ដល់ពេលនេះ គម្រោង​ទាំងនោះ​ប្រមាណ​៩០%​មាននៅ​ក្នុង​ដៃ​ហើយ ចំណែក​គម្រោង​ស្ថិតនៅក្នុង​ស្ថានភាព​ចរចា និង​ពិភាក្សាគ្នា​មិន​បានគិត​នៅក្នុង​កញ្ចប់​ថវិកា​នេះ​ទេ​។​

​ឯកឧត្តម ហេង រតនា បាន​មានប្រសាសន៍ នៅក្នុង​ជំនួប​ជាមួយ​កងកម្លាំង​ប្រតិបត្តិការ​ជួរមុខ គម្រោង​បោសសំអាត​មីន​របស់​
​កងឯកភាព​កម្ចាត់មីន​ទី​១ ទី​២ និង​ទី​៣ ក្នុង​ពិធី​ប្រកាស​បើក​គម្រោង​ថ្មី​មួយ ដែល​ហៅថា​គម្រោង​បោសសំអាត​មីន ដើម្បី​លទ្ធផល (CFR) ក្នុង​ដើមឆ្នាំ​២០២១​នេះ និង​ការជួប​ជាមួយ​មន្ត្រី CMAC ដើម្បី​ផ្តល់ប្រាក់​បំណាច់​ការងារ​ជូន​មន្ត្រី​បុគ្គលិក ដែល​បានបញ្ចប់​ការងារ​ចំនួន​៦៥​នាក់ ហើយ​ត្រូវ​បញ្ចូល​ក្របខ័ណ្ឌ​ក្នុង​ក្របខ័ណ្ឌ​កង​ខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ ដែល​បំពេញការងារ​នៅ​កងឯកភាព​កម្ចាត់មីន​ទី​២​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ ព្រមទាំង​បាត់បង់​លទ្ធភាព​ពលកម្ម ពិការ​និង​ចូលនិវត្តន៍​ផងដែរ​។ ការបើក​គម្រោង​ថ្មី​បោសសំអាត​មីន ដើម្បី​លទ្ធផល​(CFR) ក្រោម​ជំនួយ​របស់ UNDP ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ញ៉ូ​ហ្សឺ​ឡែ​ន កូរ៉េ កាណាដា គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​៣៨​គម្រោង​របស់​អង្គភាព CMAC ដែល​ត្រូវ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២១​នេះ ។

​ឯកឧត្តម​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បើសិនជា​កម្លាំង​CMAC មិនទាន់មាន​ឈរជើង​នៅ​មូលដ្ឋាន​សហគមន៍ របស់​ប្រជាពលរដ្ឋ​ទេនោះ ហើយ​ឃើញ​មាន​អ្វី​សង្ស័យ​ជា​គ្រាប់មីន សូមកុំ​វាយ កុំ​ប៉ះពាល់ កុំ​លើកដាក់​បន្លាស់​ទីតាំង​គ្រាប់​ទាំងនោះ​ឲ្យ​សោះ ព្រោះ​វា​អាច​ផ្ទុះ​បង្ក​នូវ​ហានិភ័យ​ខ្ពស់ ដល់​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ ត្រូវ​រាយការណ៍​ឲ្យ​បាន​ឆាប់ ដើម្បី​កម្លាំង CMAC ចុះជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា ៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×