Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ប្រតិ​ប​ត្ត​ការ​CMAC ដែល​បំពេញការងារ​រយៈពេល​ជាង​១៥​ឆ្នាំ ផ្នែក​បុរស និង​ស្ត្រី​រយៈពេល​១០​ឆ្នាំ អាច​សុំចូល​ក្របខ័ណ្ឌ ជា​កង​ខេមរភូមិន្ទ ឬ​សុំចូល​និវត្តន៍​បាន ដោយ​ទទួល​ប្រាក់​បំណាច់​ការងារ​ពី​អង្គភាព CMAC

spot_img

​បាត់ដំបង​៖ ឯកឧត្តម ហេង រតនា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​ហៅ​កាត់​ថា CMAC បាន​មានប្រសាសន៍ថា កម្លាំង​ប្រតិ​ប​ត្ត​ការ​CMAC​ដែល​បំពេញការងារ​រយៈពេល​ជាង​១៥​ឆ្នាំ ផ្នែក​បុរស និង​ស្ត្រី​រយៈពេល​១០​ឆ្នាំ អាច​សុំចូល​ក្របខ័ណ្ឌ​ជា​កង​ខេមរភូមិន្ទ​ឬ​សុំចូល​និវត្តន៍​បាន ដោយ​ទទួល​ប្រាក់​បំណាច់​ការងារ​ពី​អង្គភាព​CMAC​។​

ឯកឧត្តម ហេង រតនា បាន​បញ្ជាក់ថា កម្លាំង​ប្រតិ​ប​ត្ត​ការ​ជួរមុខ​នៃ​គម្រោង​សមាហរណកម្ម​បោសសំអាត​មីន និង​ជួយសង្គ្រោះ​ជនពិការ ដោយសារ​មីន​(PIM V)​នៅ​គាស់ក្រឡ ត្រូវខិតខំ​បំពេញការងារ​។ ក្រោយពី​បំពេញការងារ​បាន​រយៈ​ពេល​ជាង​១០​ឆ្នាំ អាច​សុំចូល​ក្របខ័ណ្ឌ​កងទ័ព​ទៅតាម​ដែល​អ្នកមាន​សុខភាព​ល្អ ប៉ុន្តែ​បើ​សុខភាព​មិនល្អ អាច​សុំចូល​និវត្តន៍​។ ចំណែក​អ្នក​ពិការ​ឬ​ពលី​ក្នុង​ការងារ​និង​ទទួលបាន​ប្រាក់​បំណាច់​ច្រើន​។ នៅ​ឆ្នាំ​២០២១​នេះ CMAC មាន​គម្រោង​សមាហរណកម្ម​បោសសំអាត​មីន​និង​ជួយសង្គ្រោះ​ជនពិការ ដោយ​
​សារ​មីន​(PIM V) ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​ហើយ​ត្រូវខិតខំ​បំពេញការងារ ត្រូវគោរព​វិន័យ​មិនត្រូវ​បោះបង់​ការងារ ឬ​ឈប់​ច្រើនពេក​ទេ​បើ​ឈឺ​ស្កាត់ យួរ​ក៏​មិនល្អ​ដែរ អាច​និង​បាត់បង់​ថវិការ​ប្រចាំខែ​បាន​។ នៅ​ឆ្នាំ​២០២១​នេះ CMAC​មាន​គម្រោង​ថ្មី​២​គម្រោង គឺ​គម្រោង​សមាហរណកម្ម​បោសសំអាត​មីន​និង​ជួយសង្គ្រោះ​ជនពិការ ដោយសារ​មីន​(PIM V)​នៅ​គាស់ក្រឡ​និង​គម្រោង​បោសសំអាត​មីន ដើម្បី​លទ្ធផល​(CFR) របស់​កងឯកភាព​កំចាត់មីន​ទី​១ ទី​២ និង​ទី​៣ ក្រោម​ជំនួយ​របស់ UNDP ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ញ៉ូ​ហ្សឺ​ឡែ​ន កូរ៉េ កាណាដា​គឺជា​គម្រោង​មួយ ក្នុងចំណោម​គម្រោង​៣៨​គម្រោង​របស់​អង្គភាព CMAC ដែល​ត្រូវ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២១​នេះ ៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

 

spot_img
×