Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦​ឆ្នាំ​ចុង​ក្រោយនេះ ដៃគូ​អឺរ៉ុប​បានផ្តល់​ហិរញ្ញប្បទាន​សរុប​ប្រមាណ ១ ៤០០ លាន​ដុល្លារ​អាមេរិក​ ដល់​កម្ពុជា​សម្រាប់​ការអភិវឌ្ឍន៍​

spot_img

ភ្នំពេញ ៖ ​ក្នុង​រយៈពេល ៦ ឆ្នាំ​ចុងក្រោយ ២០១៤-២០២០ ដៃគូ​អឺរ៉ុប​បានផ្តល់​ហិរញ្ញប្បទាន​សរុប​ប្រមាណ ១ ៤០០ លាន​ដុល្លារ​អាម៉េរិក (​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១.១០០​លាន​ដុល្លារ​អាមេរិក និង​ឥណទាន​សម្បទាន​ប្រមាណ ៣០០ លាន​ដុល្លារ​អាម៉េរិក​) ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ចប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ​២០១៤-២០២០ ។

​ថ្លែង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ រវាង តំណាង​ដៃគូ​អឺរ៉ុប​ប្រចាំ​កម្ពុជា (​ឆែក​, បារាំង​, អាល្លឺម៉ង់​, ស៊ុយអែត និង​ស្វី​ស​) ដឹកនាំ​ដោយ​លោក ហ្រេ្វ​ក វា​អត (Franck Viault) អគ្គទីប្រឹក្សា និង​ជា​ប្រធាន​ទទួលបន្ទុក​ផ្នែក​កិច្ចសហប្រតិបត្តិការ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិកា​រ នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ថា ជំនួប​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង សហភាព​អឺរ៉ុប​-​ដៃគូ​អឺរ៉ុប លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ​២០២១-២០២៧ និង​សេចក្តីព្រាង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ឆ្នាំ​២០២១-២០២៧ ។​

​លោក យ៉ាណា​រ៉ា បាន​សម្តែង​ការ​សា្វគ​មន៍​យ៉ាង​កក់ក្តៅ​ចំពោះ​តំណាង​សហភាព​អឺរ៉ុប និង​ដៃគូ​អឺរ៉ុប​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុងជំនួប​ពិភាក្សា​ផ្ទាល់​នា​ថ្ងៃនេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល សម្រេចបាន​ដ៏​ល្អប្រសើរ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ​២០១៤-២០២០ និង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ឆ្នាំ​២០១៤-២០២០ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ កន្លងមក ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​នៅ​កម្ពុជា ។​

​ដោយឡែក តំណាង​ដៃគូ​អឺរ៉ុប បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ល្អប្រសើរ​ដែល​សម្រេចបាន​តាមរយៈ​វឌ្ឍនភាព​នៃ​វិស័យ អាទិភាព​ចំនួន ៤ រួមមាន​៖ ១) ការអភិវឌ្ឍ​វិស័យ​សង្គមកិច្ច​, ២) ការជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​ចីរភាព​, ៣) ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីក្រុង និង​ជនបទ និង ៤) អភិបាលកិច្ច និង​អន្តរ​វិស័យ ។

សមិទ្ធផល​ទាំងនេះ គឺជា​សក្ខីភាព​នៃ​ការប្តេជ្ញា​បន្ត​គាំទ្រ​របស់​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​សហព័ន្ធ​ស្វី​ស សម្រាប់​ដំណើរការ​នៃ​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា ។ តំណាង​ដៃគូ​អឺរ៉ុប ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​គ្រប់​ដៃគូ​អឺរ៉ុប​ទាំងអស់​ប្រចាំ​នៅ​កម្ពុជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កន្លងមក ។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ចន្លោះ​ឆ្នាំ​១៩៩២-២០២០ ដៃគូ​អឺរ៉ុប (​សហភាព​អឺរ៉ុប និង​ប្រទេស​សមាជិក​ចំនួន ១០ ព្រមទាំង​សហព័ន្ធ​ស្វ៊ី​ស​) បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ប្រមាណ ៤ ២០០ លាន​ដុល្លារ​អាម៉េរិក សមមូល នឹង ១៩% នៃ​ហិរញ្ញប្បទាន​សរុប​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​បានផ្តល់​ដល់ក​ម្ពុ​ជា​៕ រក្សាសិទ្ធិដោយ៖ CEN

spot_img
×