Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ស្រុក​ប​វេ​ល ចុះ​អនុវត្ត​ដីកា​ចំនួន​៣ ឃាត់ខ្លួន​ពិរុទ្ធជន ៣​នាក់​

spot_img

​បាត់ដំបង ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​អោយ​នាំខ្លួន​ចំនួន ៣​ដីកា និង​ឃាត់ខ្លួន​ពិរុទ្ធជន​ចំនួន ៣​នាក់​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​៣០​នាទី​។​

​លោក​វរសេនីយ៍ឯក សុខ សារិន អធិការនគរបាល​ស្រុក​ប​វេ​ល បាន​រាយការណ៍​អោយដឹងថា កម្លាំង​អធិការនគរបាល​ស្រុក បាន​អនុវត្តតាម​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន​ចំនួន​៣ ទី​១.​លេខ​០២ ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ របស់​លោកស្រី​ចៅក្រម​ស៊ើបសួរ ជុំ សង្វា នៃ​សាលាដំបូង​ខេត្តបាត់ដំបង ទៅលើ​ជនជាប់ចោទ​ឈ្មោះ អាង ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ក្នុងករណី​លួច​។ ការអនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទី​២​និង​ទី​៣.​លេខ​៦៨៦ និង​លេខ​៦៨៧ ចុះ​ថ្ងៃ​០៦ ខែសីហា ឆ្នាំ​២០២០ របស់លោក​ចៅក្រម​ជំនុំ​ជំ​រះ ញូ​ង ចន្ទី នៃ​សាលាដំបូង​ខេត្តបាត់ដំបង ទៅលើ​ជនជាប់ចោទ​ឈ្មោះ ម៉េង សុ​ឆន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទ​នប់​ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល នឹង​ជនជាប់ចោទ​១​នាក់​ទៀត​ឈ្មោះ ស្រា​ន សា​វី ហៅ សា​គាំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល អ្នក​ទាំងពីរ​ត្រូវបាន​ជាប់ចោទ​ពីបទ​ទទួលផល​ចោរកម្ម​។​

​ក្រោយ​អនុវត្ត​រួច ជនជាប់ចោទ​ទាំងបី​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×