Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាលពី​ថ្ងៃ​ម្សិលមិញ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.)​បាន​ធ្លាក់ចុះ​៤%​ធៀប​នឹង​ដើម​ត្រីមាស​ទី​៤​ឆ្នាំ​២០២០

spot_img

​ចាប់ពី​ដើម​ត្រីមាស​ទី​៤​ឆ្នាំ​២០២០​មក ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បានបង្ហាញ​នូវ​ទំនោរ​ធ្លាក់ចុះ ដែល​គិត​ជា​ភាគរយ​ស្មើនឹង​៤% ពោលគឺ​មានការ​ធ្លាក់ចុះ​ពី ៦៦១,៨៥​ពិន្ទុ មក​ត្រឹម​៦៣៣,៨៣​ពិន្ទុ​តែប៉ុណ្ណោះ​ត្រឹម​ពេល​ផ្សារ​បិទ​ថ្ងៃនេះ​។

ភាគហ៊ុន​ដែល​ធ្វើឱ្យ​ស​ន្ទ​ស្សន៍​ផ​.​ម​.​ក​. មានការ​ធ្លាក់់ចុះ​បន្ថែមទៀត ក្នុងថ្ងៃនេះ គឺ ភាគហ៊ុន អេស៊ីលីដា (ABC) ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) ដែលមាន​ថ្លៃ​ថយ​ចុះមក​ត្រឹម​១៦.៧០០​រៀល​, ១៣.៩០០​រៀល និង​៥.៩៨០​រៀល​។

​ដោយឡែក ភាគហ៊ុន​ផេស​ថិ​ក (PEPC) ជាថ្មី​ម្តងទៀត បាន​បិទ​នៅ​ថ្លៃ​ពិសេស គឺ​២.៧៨០​រៀល ដែលមាន​កំណើន​ខ្ពស់ជាង​ថ្លៃ​មូលដ្ឋាន ១០​រៀល​។ ក្រៅពីនេះ ភាគហ៊ុន ហ្គ្រេ​ន​ធ្វី​ន (GTI) កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) និង​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ៣.២៩០​រៀល ១១.៧៨០​រៀល និង​១.១៦០​រៀល រៀង​គ្នា​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៨៤,០៧ លាន​រៀល​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×