Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង​ទា​កូន​ផលិត​ក្នុង​សហគមន៍​ស្រែ​រនោង នៅតែមាន​រស់ជាតិ​ឆ្ងាញ់ និង​ទទួលបាន​ទីផ្សារ​ច្បាស់លាស់ ក្នុង​ការនាំ​ចេញលក់​នៅ​ទូទាំងប្រទេស​

spot_img

តាកែវ ៖ ក្រៅពី​បង្កង​ទឹកសាប​ដែល​ល្បី​ថា​មាន​ឳ​ជា​រស​ឆ្ងាញ់​ពិសារ​នោះ សម្រាប់​ខេត្តតាកែវ​វិញ គឺ​នៅមាន​មុខម្ហូប​ពង​ទា​កូន​«​ស្រែ​រនោង​»​មួយទៀត ដែលមាន​ភ្ញៀវទេសចរ​ក្រៅ​ស្រុក ក៏ដូចជា​ភ្ញៀវ​នៅក្នុង​ស្រុក​និយម​ទទួលទាន​និង​សរសើរ​ថា​ឆ្ងាញ់​គ្រប់ៗ​គ្នា មិនតែប៉ុណ្ណោះ​ក៏មាន​ការ​កា​ម៉ុង​នាំ​ចេញទៅ​លក់​នៅតាម​បណ្តា​ខេត្ត​នានា​ផងដែរ ។​

​ជាមួយនិង​ភាពល្បីល្បាញ​នៃ​រសជាតិ​ពង​ទា​កូន​ស្រែ​រនោង​នេះ​ផងដែរ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត របស់​រដ្ឋបាល​ខេត្តតាកែវ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ថ្លែងថា ពង​ទា​កូន​ស្រែ​រនោង ជា​ផលិតផល​កសិកម្ម​រប​ស់​ខេត្តតាកែវ ដែលមាន​ភាពល្បីល្បាញ​ទូទាំងប្រទេស ព្រមទាំង​ជា​ផ​លិ​ផល​សម្គាល់​តំបន់​ភូមិសាស្ត្រ​ថែមទៀត​ផង​។​

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា ពង​ទា​កូន​ស្រែ​រនោង គឺ​ត្រូវបាន​ផលិតឡើង​ដោយ​កសិករ​នៅ​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ រួមគ្នា​បង្កើតជា​សហគម​ន៍ ពង​ទារ​កូន ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ដែល​បច្ចុប្បន្ន​បាន​ចងក្រង​រួមគ្នា​ជា​សហគមន៍​ផលិត​ពង​ទា​កូន​ច្បាស់លាស់​មួយ និង​មានការ​យកចិត្តទុកដាក់​និង​ប្រើប្រាស់​បច្ចេកទេស​ចិញ្ចឹម​ទាយ​កពង​ថែទាំ​តាម​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ ចាប់តាំងពី​ការផ្តល់​ចំណី​មេ​ទា រហូតដល់​ផលិត​ជា​ពង​និង​បញ្ចេញ​លក់​នៅលើ​ទីផ្សារ​។ ហើយ​បច្ចុប្បន្ននេះ​ពង​ទា​កូន​ស្រែ​រនោង​ត្រូវបាន​ផ្គត់​ផ្គង​លើ​ទីផ្សារ​ទូទាំងប្រទេស ដោយបាន​ចូលរួម​បង្កើត​ការងារ​និង​ចំណូល​ជាច្រើន ព្រមទាំង​លើកកម្ពស់​កម្រិតជីវភាព​កសិករ​នៅ​ឃុំ​ស្រែ​រនោង​កាន់តែ​ធូរធា​ឡើងជា​លំដាប់​។​

​ក្នុង​ឳ​កាស​នោះដែរ ឯកឧត្តម អ៊ូច ភា ក៏បាន​បង្ហើប​ថា នៅ​ទូទាំង​ខេត្តតាកែវ​មាន​មេ​ទា ចំនួន​១៦១២៩៧០​ក្បាល ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​និង​មាន​កសិដ្ឋាន​ចំនួន​១៧២​កន្លែង​និង​កន្លែង​ភ្ញាស់ពងទា​ចំនួន​៧២​កន្លែង​។​

​ដោយឡែក​សម្រាប់​តម្លៃ​បោះ​ដុំ​ពង​ទា​កូន​ឲ​ម៉ូយ​ធំៗ នៅ​ទូរ​ទាំង​ប្រទេស​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ នេះ លោក សូត្រ សុផល ប្រធាន​សហគមន៍​ពង​ទារ​កូន​ស្រែ​រនោង បាន​ឲ​ដឹងថា ពង​ទា​កូន​មានតម្លៃ ចាប់ពី​៥០០​រៀល ទៅ​៥៥០​រៀល​ក្នុង​មួយ​គ្រាប់ ចំពោះ​តម្លៃ​លក់រាយ​វិញ ក្នុង​១​គ្រប់ ៧០០​រៀល ក្នុងនោះ​សហគមន៍​យើង បាន​ផ្គត់ផ្គង់​ការនាំចេញ​ពង​ទារ​កូន​ក្នុង​មួយថ្ងៃ ១០​ម៉ឺន​គ្រប់ សម្រាប់​នាំចេញ​ទៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ៕​រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

spot_img
×