Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នាំចូល​បន្លែ​ជាង ៣២​ម៉ឺន​តោន ភាគច្រើន​មិនអាច​ផលិត​បាន ខណៈ​តម្រូវការ​បន្លែ​ក្នុងស្រុក​ឆ្នាំ​ ២០២០ មាន​ជាង ១​លាន​តោន

spot_img

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានឱ្យដឹងថា តាម​ការប៉ាន់ស្មាន​តម្រូវការ​បន្លែ​នៅក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​សរុប​ជាង ១​លាន​តោន ខណៈ​ការផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​មាន ប្រមាណ​ជាង ៧១​ម៉ឺន​តោន ហើយ​កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ​សរុប​ចំនួន​ជាង ៣២​ម៉ឺន​តោន​បន្ថែមទៀត ដោយ​ភាគច្រើន​ជា​បន្លែ ដែល​កម្ពុជា​មិនអាច​ផលិត​បាន​។​

​ក្រសួងកសិកម្ម ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ បានទទួល​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល តាមរយ​:​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​មូ​និ​ធិ​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម បាននិងកំពុង​ជំរុញ គាំទ្រ និង​លើក ទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន អនុវត្ត​គម្រោង​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ជាមួយ​កសិក​រ និង​ដៃគូរ​នានា​នៅ​ទូទាំងប្រទេស តាមរយ​:​កិច្ចសហការ​ដ៏​ល្អ​នេះ​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម វេ​ង សាខុន បាន​មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច បានក្លាយ​ជាដើម​ចម​មួយ​យ៉ាងសំខាន់ នៃ​ដំណើរការ​វិវត្តន៍​រីកចម្រើន​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​គិតគូរ​ពី​ការរស់នៅ​ស្អាត បញ្ហា​សុខភាព និង​មាន​និន្នាការ​ប្រកាន់យក​របប​អាហារ​មួយ​មានគុណ​ភាព និង​សុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និង​ត្រី​សាច់​។​

​ដើម្បី​ឆ្លើយតប​តាម​សេចក្តីត្រូវការ​របស់​អ្នក​បរិភោគ​បន្លែ និង​ផ្លែឈើ​មានគុណ​ភាព និង​សុវត្ថិ​ភាពល្អ រាជរដ្ឋាភិបាល​បាន​ជំរុញ លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការដាំដុះ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ បង្កើត​ការងារ និង​ឆក់យក​កាលានុវត្តភាព ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិ​ប​ត្ត នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​បន្លែ​សុ​វត្តិភាព ឈានទៅ​កាត់បន្ថយ​ការ​នាំចូល​ផងដែរ​។​

​គួរ​បញ្ជាក់ថា អនាគត​ដ៏​ខ្លី ក្រសួងកសិកម្ម​ជឿជាក់ថា កម្ពុជា​នឹងមាន​បន្លែ​សុវត្ថិភាព​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សា​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​ផងដែរ ដោយ​ក្រសួង​ក៏បាន​គិតគូរ​យកចិត្ត​ទុកដាក់​សិក្សា ស្រាវជ្រាវ​អំពី​លទ្ធភាព​ពង្រីក នៃ​ការផលិត​បន្លែ​សំខាន់ៗ​មួយចំនួន ដូចជា​ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និង​មើម​ខ្ទឹមស​ជាដើម ដើម្បី​រួមចំណែក​បំពេញបន្ថែម​នូវ​សេចក្តីត្រូវការ​របស់​អ្នក​ហូប​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×