Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អចល​ទ្រព្យ KW-​កម្ពុជា​ល្បី​របស់​អាមេរិក​នៅ​កម្ពុជា បង្ហាញ​ពី​សក្ដានុពល ក្នុងការ​ពង្រីក​សាខា តាម​បណ្ដា​ខេត្ត​

spot_img

​ភ្នំពេញ​៖ បើទោះបីជា​កំពុងស្ថិត​ក្នុងដំណាក់កាល​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ល្បី​របស់​អាមេរិក​នៅ​កម្ពុជា (KW-​កម្ពុជា​) បានបង្ហាញ​ពី​សក្ដានុពល​ខ្ពស់ ក្នុងការ​ពង្រីក​សាខា​របស់ខ្លួន​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ ឱ្យបាន​ជាង​១០០​ទីតាំង​ទាំង​នៅ​សាខា និង​អនុសាខា ខណៈ​បច្ចុប្បន្នេះ KW-​កម្ពុជា មាន​សាខា និង​អនុសាខា ចំនួន​១៥​ទីតាំង ទាំង​នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​។​

​ការបង្ហាញ​របស់​ម្ចាស់​អា​ចលនទ្រព្យ​រូបនេះ ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម ក្នុង​កម្មវិធី​ចុះ​អនុស្សរណៈ​យោគ​យោល​គ្នា (MoU) ស្ដីពី ការប្រគល់សិទ្ធិ​ពិសេស​របស់ KW-​កម្ពុជា ទៅឱ្យ​សាខា KW នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី​លោក អ៊ិន ដា​រ៉ា ប្រធាន​សាខា KW ខេត្តបាត់ដំបង និង​លោក កែវ សុធា​រ៉ា នាយក​ប្រតិបត្តិ​សាខា KW ខេត្តសៀមរាប​។​

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បានបង្ហាញ​ភាព​ជឿជាក់ថា KW-​កម្ពុជា នឹង​ពង្រីក​សាខា​នៅ​បណ្ដា​ខេត្ត ដែលមាន​សាខា​នៅ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​នេះ​។ លោក​ឧកញ៉ា បន្តថា សាខា KW ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ជា​ខេត្ត​ដែល​កំពុងមាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ ដែល KW-​កម្ពុជា គួរតែមាន​វត្តមាន​ក្នុងចំណោម​ខេត្ត​ទាំង​២​នេះ ហើយ​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ប៉ុន្តែ KW នៅតែ​អាច​ពង្រីក​សាខា​នៅ​ខេត្តសៀមរាប​បាន​គឺ​ឆ្លុះ​បង្ហាញ​ពី​ភាពខ្លាំង​របស់​ក្រុមហ៊ុន​។​

​លោក​ឧកញ៉ា​បណ្ឌិត​បន្ត​ថា វត្តមាន​របស់ KW ខេត្តសៀមរាប រួមជាមួយ KW ខេត្តបាត់ដំបង និង KW ខេត្តកំពត នឹង​ជំរុញឱ្យមាន KW តាម​ខេត្ត​ផ្សេងទៀត កើតឡើង​កាន់តែ​ឆាប់ និង​កាន់តែច្រើន​។ លោក​ឧកញ៉ា​បន្ថែមទៀត​ថា KW Cambodia កំពុង​អនុវត្តន៍​តាម​យុ​ទ្ឋ​សាស្ត្រ បង្រួម​បឹង​ជាច្រើន​ឱ្យចូល​ស្ទឹង បង្រួម​ស្ទឹង​ជាច្រើន​ឱ្យចូល​ទន្លេ បង្រួម​ទន្លេ​ជាច្រើន​ឱ្យចូល​សមុទ្រ បង្រួម​សមុទ្រ​ជាច្រើន​ឱ្យចូល​មហាសមុទ្រ និង​រួម​បង្រួម​មហាសមុទ្រ​ទាំងអស់​ឱ្យ​ស្ថិត​លើ​ចង្អុលដៃ​របស់​អតិថិជន​។​

​ដោយឡែក លោក កែវ សុធា​រ៉ា នាយក​ប្រតិបត្តិ​សាខា KW ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការសម្រេចចិត្ត​ទិញ​សិទ្ធិ​អាជីវកម្ម​ផ្ដាច់មុខ KW-​កម្ពុជា​ប្រចាំខេត្ត​សៀមរាប​នេះ ព្រោះ លោក​សម្លឹង​ឃើញថា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ​, សេដ្ឋកិច្ច​មានការ​រីក​ចម្រើន និង​មាន​ភាព​នឹងធឹង ហើយ​វិស័យ​អចលនទ្រព្យ​វិញ នៅតែ​បន្ដ​ភាពរឹងមាំ ដោយ​មិនមាន​បញ្ហា​រាំងស្ទះ​នោះឡើយ បើទោះបីជា​មានការ​ប្រឈម​និង​បញ្ហា​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។ កត្តា​សំខាន់​មួយទៀត KW ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​លើ​សកលលោក ដោយមាន​សមាជិក​ជាច្រើន​ថែមទៀត​។​

​សូមបញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ទី​៤​ក្នុង​តំបន់​អាស៊ាន ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Keller Williams Realty បាន​ចូលមក​ធ្វើ​ប្រតិបត្តិការ​ទីផ្សារ បន្ទាប់ពី​ប្រទេស​វៀតណាម ឥណ្ឌូនេស៊ី និង​ប្រទេស​ហ្វីលីពីន​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×