Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើមឈើ​ធំៗ ៣​ដើម​នៅលើ​សួន​កាណាឌីយ៉ា ដែល​គ្រោង​កាប់​យកចេញ អភិបាល​រាជធានី​មិន​អនុញ្ញាត​ឲ្យ​កាប់​យកចេញ​ទេ មានតែ​ដាំ​ថ្មី​បន្ថែម​

spot_img

​ភ្នំពេញ​៖ ដើមឈើ​ធំៗ​ចំនួន​៣​ដើម ក្នុងចំណោម​ដើមឈើ​ប្រមាណ​៥០​ដើម នៅលើ​សួនកាណាឌីយ៉ា មុខ​មន្ទីរពេទ្យ​អង្គឌួង​ស្ថិតនៅក្នុង​ខណ្ឌដូនពេញ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការឯកភាព​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានសម្រេច​ឲ្យ​កាប់​យកចេញ​ហើយ​ដាំ​ជំនួស​ថ្មី​នោះ មកដល់ពេលនេះ ត្រូវបាន​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​សម្រេច​ថា មិន​ឲ្យ​កាប់​យកចេញ​នោះទេ មានតែ​ការដាំ​ថ្មី​បន្ថែម​។​

ការសម្រេច​បែបនេះ​បានធ្វើ​ឡើង ខណៈដែល​លោក​ឃួ​ង ស្រេង អភិបាល​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ ចុះ​ពិនិត្យមើល​ស្ថានភាព​ដើមឈើ​ទាំងបី​ដើម​នេះ ជាក់ស្តែង នា​ព្រឹក​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២១​នេះ ។​

ក្នុង​ដំណើរ​នៃ​ការចុះពិនិត្យ​ដើមឈើ​នេះ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​បញ្ជាក់ថា ដើមឈើ​ទាំងបី​ដើម​នេះ មិនត្រូវ​បាន​កាប់​ចេញ​នោះទេ ដោយសារ​វា​អាច​នៅ​បន្ត​ឈរ​ទៀត​បាន ។ តែ​លោក​បាន បញ្ជា​ឲ្យ​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​សហការគ្នា​មើលថែ ដោយ​ធ្វើបាន​ត្រឹមតែ​លះ​មែក ឬ​កាត់​មែក​ដែល​ស្អុយ​ចេញ​បាន ចំណែក​ដើមឈើ​ទាំងមូល​ត្រូវធ្វើ​ជើង​ទម្រ​ទប់​ដើម ដើម្បី​កុំ​ឲ្យ​រំលំ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​

លោក​ឃួ​ង ស្រេង បានបញ្ជាក់​យ៉ាងច្បាស់​ថា នៅ​រាជធានី​ភ្នំពេញ គ្មាន​ការកាប់​ដើមឈើ​យកចេញ​ទេ មានតែ​ការដាំ​ថ្មី​បន្ថែម ដើម្បីអោយ​ទីក្រុង​ក្លាយជា​ទីក្រុង​មាន​ពណ៌​បៃតង មាន​បរិស្ថាន​ល្អ​។​

លោក​សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​កាលពី​ថ្ងៃ​០៨ មករា​កន្លងមក​នេះហើយ​ថា ដើមឈើ​ធំៗ​នៅ​សួន​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គឌួង​មាន​ចំនួន​ប្រមាណ​៥០​ដើម ហើយ​ក្នុង​ចំនួន​ដើមឈើ​ធំៗ​ទាំងនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយមាន​ការឯកភាព​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានសម្រេច​កាប់​យកចេញ និង​ដាំ​ដើមឈើ​ថ្មី​ជំនួស​វិញ ដោយសារតែ​ដើមឈើ​ទាំង​៣​ដើម​នេះ ពុក​គល់ ប្រហោង​ក្នុង ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ជាយថាហេតុ​។ តែ​មកដល់​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២១​នេះ ខណៈដែល​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យមើល​ស្ថានភាព​ដើមឈើ​ទាំងបី​ដើម​នេះ ជាក់ស្តែង​លោក​ឃួ​ង ស្រេង បានសម្រេច​ជាថ្មី​ថា មិនអោយ​កាប់​យកចេញ ចំពោះ​ដើមឈើ​ទាំងបី​ដើម​នេះ​ជាដាច់ខាត មានតែ​ការដាំ​ថ្មី​បន្ថែម ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×