Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! បុរស​ម្នាក់​អះអាងថា កក់​ជើងយន្តហោះ​មួយ​ទាំងមូល ជិះ​តែ​២​នាក់​ប្តី​ប្រពន្ធ ដើម្បី​ជៀសវាង​ឆ្លង​កូ​វីដ​១៩

spot_img

បុរស​ម្នាក់​មកពី​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណិ​ត​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ត្រូវ​បានដឹងថា បុរស​រូបនោះ​បាន​កក់​ជើងយន្តហោះ​ទាំងមូល សម្រាប់​ការធ្វើដំណើរ​ទៅកាន់​កោះ​បាលី ក្នុង​គោលបំណង​ការពារ​ខ្លួនឯង និង​ភរិយា​របស់គាត់​ពី​ជំងឺ Covid-19​។​

​លោក Richard Muljadi ដែលជា​អ្នកលេង​បណ្តាញ​សង្គម​ឥណ្ឌូនេស៊ី​ដ៏​ល្បី​ម្នាក់ បាន​បង្ហោះ​នៅលើ​គណនី Instagram របស់គាត់​នៅ​ថ្ងៃទី​៤ ខែមករា ដោយបាន​បង្ហាញខ្លួន​អង្គុយ​នៅលើ​ជើងហោះហើរ​ទទេ​មួយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ The Indian Express​។​

​ក្នុងនោះ លោក Muljadi បាន​និយាយ​ឡើង​ប៉ះ​សក់​ថា “​បន្ទាប់ពី​ខ្ញុំ​បាន​កក់​កន្លែង​អង្គុយ​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន នោះ​វា​នៅតែ​ថោក​ជាង​ការជួល​យន្តហោះ PJ (​យន្ដហោះ​ឯកជន​) ទៅទៀត​។

​គាត់​ក៏បាន​ចែករំលែក​ពី​ស្ថានភាព ដែល​គាត់​និង​ប្រពន្ធ​របស់គាត់ ធ្លាប់មាន​ភាព​វង្វេងស្មារតី ដោយសារ​ឆ្លង​វីរុស Covid-19 ។ ដូច្នេះ​ពួកគាត់​បានសម្រេច​ចិត្ត​កក់​ជើងហោះហើរ​ទាំងមូល​បែបនេះ គឺ​ដើម្បី​ជៀសវាង​ការធ្វើដំណើរ​ជាមួយ​អ្នកដំណើរ​ផ្សេងទៀត​ដែល​អាច​ផ្ទុក​វីរុស​នេះ​។​

​ទោះយ៉ាងណា ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ពួកគេ​បាន​ប្រើ បានបង្ហាញ​ព័ត៌មាន​ខ្លះ ដែល​ផ្ទុយ​នឹង​ការអះអាង​ខ្លះៗ​របស់គាត់​។​

​ក្រុមហ៊ុន Lion Air Group ដែល​ប្រតិបត្តិការ Batik Air បាន​បញ្ជាក់ថា អ្នក​ទាំង​ពីរបាន​ស្ថិតនៅលើ​ជើងហោះហើរ​លេខ ID-៦៥០២ ពី​ចា​ការ​តា ទៅកាន់ Denpasar នៅ​ថ្ងៃទី​៥ ខែមករា​។ ទោះយ៉ាងណា ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយថា មានតែ Muljadi ប៉ុណ្ណោះ ដែលមាន​លេខ​កូដកក់​តែមួយ​ដែល​ផ្ទុក​អ្នកដំណើរ​ពីរ​នាក់ គឺ​មិន​ដូច​អ្វីដែល​គាត់​បាន​អះអាង​នៅក្នុង​ការសរសេរ​រប​ស់​គាត់​ទេ​។ វា​ក៏​មិន​ច្បាស់​ថា​តើ​គាត់​បាន​ទិញ​សំបុត្រ​ផ្សេងទៀត​នៅក្នុង​ការ​កក់​ដាច់ដោយឡែក​ដែរ ឬទេ​។​

​ជាការ​ពិតណាស់ ប្រសិនបើ​គាត់​បាន​កក់​ជើងហោះហើរ​ទាំងមូល គាត់​នឹងត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ៧.៨៩៥ ដុល្លារ​អាមេរិក សម្រាប់​កៅអី​ថ្នាក់​អាជីវកម្ម​១២ និង​កៅអី​ថ្នាក់​សេដ្ឋកិច្ច​ចំនួន​១៥០ ។ តែ​ទោះយ៉ាងណា ដោយសារ​តែងតែ​បុរស​រូបនេះ​បង្ហាញ​ពី​របៀប​រស់នៅ​ពោរពេញ​ទៅដោយ​ទ្រព្យសម្បត្តិ​ហូរហៀរ និង​ការចំណាយ​ទៅលើ​អ្វីៗ​ដ៏​មិនធម្មតា នៅលើ​បណ្តាញ​សង្គម នោះ​ឱកាស​កក់​ជើងហោះហើរ​ទាំ​ង​មូល​បែបនេះ គឺ​គ្មានអ្វី​អស្ចារ្យ​ពី​លទ្ធភាព​របស់គាត់​នោះទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×