Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន ១១​ថ្ងៃ : ឃាត់ខ្លួន​មនុស្ស​ជាង ៦០០​នាក់ និង​រឹបអូស​ថ្នាំញៀន​គ្រប់​ប្រភេទ​ជាង​៥​គីឡូ​

spot_img

​ភ្នំពេញៈ នៅក្នុង​ការបង្ក្រាប​គ្រឿង​ញៀន​ខុសច្បាប់​រយៈពេល ១១​ថ្ងៃ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង ៦០០​នាក់ ត្រូវបាន​ចាប់ខ្លួន (​ស្រី ១៨​នាក់​) និង​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ៥​គីឡូក្រាម រួមទាំង​សម្ភារៈ​ដែលជា​វត្ថុ​តាម​មួយ​យ​ចំនួន​ទៀត​។

​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែល​សារព័ត៌មាន CEN ទទួលបាន​នៅ​ថ្ងៃទី​១២ ខែមករា បាន​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ បង្ក្រាបបាន ២៣១​ករណី ឃាត់ខ្លួន​ចំនួន ៦២៨​នាក់ (​ស្រី ១៨​នាក់​) ។ បង្ក្រាប​ករណី​ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ បាន​១៥៣​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ៣៣៧​នាក់ (​ស្រី ១៦​នាក់​)​។ ករណី​ប្រើប្រាស់​ចំនួន ៧៨​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ២៩១​នាក់ (​ស្រី ២​នាក់​)​។ អនុវត្ត​ដីកា​បាន​ចំនួន ៥​ដីកា ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់​។ ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ ៥Kg ៦០៥,៤៥g និង ៣៣៥​កញ្ចប់​តូច​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×