Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​រុក្ខ​គី​រី បង្ក្រាប​អ្នកប្រព្រឹត្ត​ល្បែងភ្នាល់​ជល់​មាន​មួយ​ករណី​ក្នុង​មូលដ្ឋាន ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ចំនួន ៥​នាក់​

spot_img

​បាត់ដំបង​៖ នគរបាល​ស្រុក​រុក្ខ​គី​រី បង្ក្រាប​អ្នកប្រព្រឹត្ត​ល្បែងភ្នាល់​ជល់​មាន​មួយ​ករណី​ក្នុង​មូលដ្ឋាន ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ចំនួន ៥​នាក់ ក្នុងចំណោម​អ្នកប្រព្រឹត្ត​ផ្សេងទៀត ដែល​រត់គេចខ្លួន​ស្របពេល​សមត្ថកិច្ច​ចុះទៅ​ដល់ទី​នោះ រីឯ​វត្ថុតាង​មួយចំនួន​រួមមាន​ម៉ូតូ​ចំនួន​១៣​គ្រឿង មាន់​ជល់​ចំនួន​០៣​ក្បាល​កៅស៊ូ​ជ័រ​ជាស​ង្វៀន​សម្រាប់​ជល់​មាន់​ចំនួន​០៣​ដុំ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ១១ ខែ មករា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​៤៥​នាទី អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួមទាំង​យោបល់​របស់លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន លោក​វរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការ​នគរ បាល​ស្រុក​រុក្ខ​គី​រី បាន​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព ចុះបង្ក្រាប​ករណី​ល្បែង​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់ មួយកន្លែង នៅ​ចំណុច​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ដោយបាន​ធ្វើការ​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ចំនួន ៥​នាក់​ភេទ​ប្រុស ក្នុងចំណោម​អ្នកប្រព្រឹត្ត​ផ្សេងទៀត​ដែល​រត់គេចខ្លួន​ស្របពេល​សមត្ថកិច្ច​ចុះទៅ​ដល់ទី​នោះ រីឯ​វត្ថុតាង​មួយចំនួន​រួមមាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​មាន់​ជល់​ចំនួន​០៣​ក្បាល​កៅស៊ូ​ជ័រ​ជាស​ង្វៀន​សម្រាប់​ជល់​មាន់​ចំនួន​០៣​ដុំ​ស្ថិតនៅ​ទីកន្លែង​នោះ​ត្រូវបាន​ដកហូត ។​

​នៅក្រោយ​ពេលធ្វើ​កំណត់ហេតុ​សាកសួរ​បំភ្លឺ​រួច សមត្ថកិច្ច​នគរបាល​បានធ្វើ​ការអប់រំ​ណែនាំ​ដោយ​ធ្វើ​កិច្ចសន្យា ឱ្យ​ពួកគាត់​បញ្ឈប់​សកម្មភាព​ល្មើស​នេះ​បន្តទៀត រួច​បានឱ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×