Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​សមត្ថកិច្ច​នគរបាល​ចិន ធ្វើការ​បណ្តេញចេញ​ជន​ជាតិចិន​ចំនួន ១៦​នាក់​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១ ដោយ​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានអនុញ្ញាត​ឲ្យ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក កែម សារិន ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដឹកនាំ​កម្លាំង សហការ​ជាមួយ ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ ដោយមាន​ការចូលរួម​ពី​តំណាង​ស្ថានទូត​ចិន និង​សមត្ថកិច្ច​នគរបាល​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ធ្វើការ​បណ្តេញចេញ​ជន​ជាតិ ចិន​ចំនួន ១៦​នាក់​។​

​ក្នុងឱកាស​នេះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក កែម សារិន បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ចំនួន ១៦​នាក់​ខាងលើ ពាក់ព័ន្ធ​នឹង​បទល្មើស​បង្ក​របួសស្នាម​ដោយ​ចេតនា និង​បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់ បានធ្វើការ​បណ្តេញ​តាម​ប្រកាស​ក្រសួងមហាផ្ទៃ ដោយ​ហាម​ចូល​ប្រទេស​រយៈពេល ០៣​ឆ្នាំ តាម​ជើងយន្តហោះ​លេខ ZH9046 វេលា​ម៉ោង ១៦​និង​៣០​នាទី ទៅ​ប្រទេស​ដើម​វិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×