Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនា​ទិដ្ឋភាព​ពិធី​បុណ្យសព​នារី​អូ​តែ​ស ក្រោម​សម្រែក​ទ្រ​ហ៊ោ​យំ​ពី​មិត្តភក្តិ សាច់ញាតិ ខណៈ​មឈូស​ត្រូវបាន​គ្រប់គ្រង​ដោយ​ប៉ូលីស ដោយសារតែ​… (​វីដេអូ​)

spot_img

​ទូរទស្សន៍ CNN របស់​ហ្វីលីពីន​បាន​រាយការណ៍​ថា សព​នារី​បម្រើ​លើ​យន្តហោះ នាង Christine Angelica Dacera ត្រូវបាន​នាំទៅ​កន្លែង​សម្រាក​ចុងក្រោយ​របស់​នាង កាលពី​ថ្ងៃទី​១០ ខែមករា គឺ​រយៈពេល​ជាង​មួយ​សប្តាហ៍ បន្ទាប់ពី​នាង​ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុង​សណ្ឋាគារ City Garden Grand ក្នុង​ទីក្រុង Makati ក្នុង​រាត្រី​នាង​ជប់លៀង​ឆ្លង​ឆ្នាំ​ថ្មី​២០២១ ជាមួយ​បុរស​ចំនួន​១១​នាក់ ដែល​គេ​សង្ស័យ​រំលោភ​នាង​។​

​តែ​ទោះយ៉ាងណា រហូតមកទល់​ពេលនេះ មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​របស់​នាង នៅ​ពុំ​អាច​រកឃើញ​នៅឡើយ ខណៈ​ការស៊ើបអង្កេត​លើ​ករណី​របស់ Christine សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​នៅតែ​បន្ត​។​

​ដោយឡែក ក្រឡេក​មក​មើល​ទិដ្ឋភាព​នា​ព្រឹក​ថ្ងៃទី​១០ ខែមករា ដដែល​នោះ​ផងដែរ គេ​បានឃើញ​សាច់ញាតិ និង​មិត្តភក្តិ​ជិតៗ​ស្និទ្ធ​របស់​នាង​ប្រមាណ​ជាង ១០០ នាក់ បានមក​កាន់​ឧទ្យាន​ឧស្សា​វ​រី​យ៍ Forest Lake ក្នុង​ទីក្រុង General Santos (​ហ្វីលីពីន​) ដើម្បី​មើលមុខ​នាង​ជា​លើកចុងក្រោយ ក្រោម​សម្រែក​ទ្រ​ហ៊ោ​យំ​ដ៏​សោកសង្រេង ស្តាយស្រណោះ​នាង​ជា​ពន់ពេក​។​

​សូមបញ្ជាក់​ផងដែរ​ថា មឈូស​របស់ Dacera ត្រូវបាន​គ្រប់គ្រង​ដោយ​ប៉ូលីស យកទៅ​កន្លែង​បញ្ចុះសព​។ អាជ្ញាធរ​ហ្វីលីពីន​បាន​ពន្យល់​ពី​ហេតុផល​នៃ​សកម្មភាព​នេះ គឺធ្វើឡើង​ដើម្បី​ធានាបាន​សុវត្ថិភាព​សុខភាព ដោយ​ត្រូវ​អនុវត្តតាម​វិធានការ​បញ្ជៀ​ស​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត COVID-១៩ ដែល​នៅតែ​ស្មុគស្មាញ​នៅក្នុង​ប្រទេស​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×