Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតអ្នកការទូតអាមេរិច ៖ កូរ៉េខាងជើងផលិតនុយក្លេអ៊ែរ មិនមែនទុកការពារខ្លួនទេ តែដើម្បីគ្រប់គ្រងឧបទ្វីបកូរ៉េ

spot_img

ប្រទេសកូរ៉េខាងជើងខិតខំផលិតអាវុធនុយក្លេអ៊ែរ មិនមែនដើម្បីទុកការពារខ្លួននោះទេ តែដើម្បីបង្រួបបង្រួមឧបទ្វីបកូរ៉េ ក្រោមការកាន់កាប់របស់ខ្លួន ។ នេះបើតាមការបញ្ជាក់ របស់លោក John Bolton អតីតអ្នកការទូត​អាមេរិច ប្រចាំអង្គការសហប្រជាជាតិ​​ កាលពីថ្ងៃពុធម្សិលមិញនេះ។

ការថ្លែងរបស់លោកវាស្រដៀងគ្នាទៅនឹងការវាយតម្លៃនាវពេលថ្មីៗនេះ របស់មន្រ្តីនៃរដ្ឋបាលរបស់ លោក​​ដូណាល់ ត្រាំ។

លោក John Bolton ថ្លែងដូច្នេះថា “មានចំណុចខ្លះ យើងត្រូវដឹងថា កូរ៉េខាងជើងចង់សម្រេចនុយក្លេអ៊ែរមិន​មែនដើម្បីការពារខ្លួនទេ ប៉ុន្តែពួកគេនៅតែចង់បង្រួបបង្រួមឧបទ្វីបកូរ៉េ ក្រោមការត្រួតត្រា​របស់ពួកគេ”។

លោក ថ្លែងប្រាប់វេទិការថា ការគំរាមកំហែងលើកូរ៉េខាងត្បូងកំពុងតែលេចឡើងហើយ។

លោកបន្តថា “សន្តិសុខរបស់រយៈពេលវែងសំរាប់កូរ៉េខាងត្បូងនឹងត្រូវរងភាពមហន្តរាយយ៉ាងខ្លាំង ប្រសិនជា កូរ៉េខាងជើងសម្រេចបាននុយក្លេអ៊ែរ”។

សូមបញ្ជាក់ផងដែរថា កាលពីសប្តាហ៏មុន មេបញ្ជាការកងទ័ពអាមេរិច លោក Harry Harri ក៏បានពណ៌នា​ពីគោលដៅរបស់កូរ៉េខាងជើងស្រដៀងគ្នាទៅនឹងលោក John Bolton ផងដែរ។

លោកលើកឡើងថា លោកមិនយល់ស្របទៅនឹងទស្សនៈដែលថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនកំពុងផលិតក្បាលគ្រាប់នុយក្លេអ៊ែរបំពាក់លើមីស៊ីល ដើម្បីទុកសំរាប់ការពារខ្លួនោះទេ ប៉ុន្តែគោលដៅរយៈពេលវែងរបស់ គីម ជុងអ៊ុន គឺបង្រួបបង្រួមឧបទ្វីបកូរ៉េក្រោមប្រព័ន្ធកុម្មុនិស្តតែមួយ៕ សុភ័ក្ត្រ

spot_img
×