Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ តោខាំផ្តាច់ចុងកន្ទុយរបស់ខ្លួន ដែលត្រូវបង្កកជាប់ថ្លុកទឹក

spot_img

តោមួយក្បាលនៅសួនសត្វប្រទេសចិន បង្ខំចិត្តត្រូវខាំផ្តាច់កន្ទុយខ្លួន ដើម្បីរំដោះពីការជាប់គាំងក្នុងថ្លុកទឹកត្រូវបានប្រែក្លាយជាទឹកកក។

តោខាំដាច់កន្ទុយដើម្បីចេញផុតពីថ្លុកទឹកដែលកក

ភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តសួនសត្វនាខេត្តសានស៊ី ប្រទេសចិន បានឃើញតោមួយក្បាលដាច់កន្ទុយ
ហើយពួកគេងឿងឆ្ងល់ចង់ដឹងអំពីមូលហេតុអ្វីបណ្តាលឲ្យមានរឿងបែបនេះ។

អ្នកនាំពាក្យសួនសត្វខេត្តសានស៊ី បកស្រាយប្រាប់ថា តោមួយក្បាលនេះ បានដេក ហើយកន្ទុយវា សំយ៉ុងធ្លាក់ចុះទៅក្នុងថ្លុកទឹក ខណៈពេលដែលសីតុណ្ហភាពចុះទាបថ្លុកទឹកនោះបានប្រែក្លាយទៅជាកក ហើយកន្ទុយរបស់វាបានត្រូវជាប់គាំងរើពុំរួច។

ដើម្បីរំដោះខ្លួនចេញផុតពីការជាប់គាំងកន្ទុយក្នុងថ្លុកទឹកកក តោមួយក្បាលនេះ បានខាំផ្តាច់កន្ទុយរបស់វា។
ក្រោយមកទើបបុគ្គលិកសួនសត្វបានសម្លឹងកន្ទុយវាហូរឈាមទើបព្យាបាលវា។

ទោះបីយ៉ាងនេះក្តីអ្នកមកទស្សនាសួនសត្វបាននាំគ្នាចោទប្រកាន់ថា សួនសត្វនេះបានប្រព្រឹត្តទង្វើហិង្សា ធ្វើ​បាប​សត្វ ព្រោះគេឃើញតោទាំងនោះមានរាងកាយស្គមស្គាំង ។ ប៉ុន្តែតំណាងរបស់សួនសត្វពុំឃើញមានការឆ្លើយតបចំពោះការចោទប្រកាន់ខាងលើនេះទេ៕ ចន្ទ្រា

spot_img
×