Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១១​ថ្ងៃ ៖ មនុស្ស ៦២​ស្លាប់ និង​របួស ១៤១​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញៈ មនុស្ស​ចំនួន ៥២​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ១៤១​នាក់ (​ធ្ងន់​ចំនួន ៩៧​នាក់​) នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារព័ត៌មាន CEN ទទួលបាន​នៅ​ថ្ងៃទី​១២​ខែមករា ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ បានលើកឡើង​ចំនួន ១២​លើក ស្លាប់ ១០​នាក់ និង​របួស​ចំនួន ១៦​នាក់ ក្នុងនោះ​របួសស្រាល ៦​នាក់ និងរ​របួសធ្ងន់ ១០​នាក់​។​

​ទាក់ទង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ របាយការណ៍​បាន​បង្ហាញថា នៅក្នុង​រយៈពេល ១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៩៨៨៩​នាក់ ក្នុងនោះ​ម៉ូតូ​ចំនួន ៧៣៥៤​គ្រឿង និង​រថយន្ត​ចំនួន ៣៥២៥​គ្រឿង រថយន្ត​តូច ២០៧៥​គ្រឿង និង​ធំ ៤៦០​គ្រឿង​៕ រក្ស​សិទ្ធិ​ដោយ​ដោយ : ចេស្តា​

spot_img
×