Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តកោះកុង ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល រុះរើ​សំណង់​អនាធិបតេយ្យ ដែល​បាន​សាងសង់ ក្នុង​តំបន់ការពារធម្មជាតិ​ស្រុក​បូ​ទុម​សាគរ​

spot_img

​ខេត្តកោះកុង​៖​ដើម្បី​ទប់ស្កាត់​ការកាប់​ទន្ទ្រាន និង​សង់​ខ្ទម​យ៉ាង​អនាធិបតេយ្យ នៅ​លើដី​រដ្ឋ​តំបន់​ឧទ្យាន​ជាតិ គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្តកោះកុង បាន​ចុះ​រុះរើ​ខ្ទម​ជាច្រើន ក្រោយ​លួច​សាងសង់ ស្ថិតនៅ​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ស្ថិតក្នុង​តំបន់​ឧទ្យាន​ជាតិ ស្រុក​បូ​ទុម​សាគរ​។​

ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១ លោក សុខ សុ​ទ្ធី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង តំណាង​លោកជំទាវ​អភិបាលខេត្ត​កោះកុង បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដោយមាន​ការសម្របសម្រួល​ពី​លោក អេង ចាន់​ភា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ មន្ទីរ​បរិស្ថាន អាជ្ញាធរ​ឃុំ​ពាក់ព័ន្ធ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ចុះ​ដក​បង្គោលរបង រុះរើ​សំណង់​ខ្ទម​អនាធិបតេយ្យ និង​ដកហូត​ដើមឈើ ដែល​បាន​ដាំ បោះ និង​សាងសង់​ដោយ​ខុសច្បាប់​ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ស្ថិតក្នុង​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។​

​ជា​លទ្ធផល​សម្រេចបាន ក្រុមការងារ​បាន​អនុវត្ត​វិធាន​រុះរើ​បាន​ចំនួន ១០​ខ្ទម និង​ទ្រុងមាន់​ចំនួន ០១​ទ្រុង ក្នុងនោះ​រុះរើ​សំណង់​ខ្ទម​អនាធិបតេយ្យ​ចំនួន ០៨​ខ្ទម និង​បានធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់ផ្ទះ​រុះរើ​ដោយ​ខ្លួនឯង​ចំនួន ០២​ខ្ទម (​មានការ​ស្នើសុំ​ពី​ម្ចាស់​ខ្ទម​) និង​បាន​ដកហូត​ដើមឈើ និង​បង្គោលរបង​ដែល​បាន​ដាំ និង​បោះ​ហ៊ុំព័ទ្ធ​ដោយ​ខុសច្បាប់​ជាច្រើន​ដើម​។​

​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង​បានឱ្យដឹងថា រដ្ឋបាលខេត្ត បាន​ទប់ស្កាត់​មិន​អនុញ្ញាតឱ្យ​ការកាប់​ទន្ទ្រាន និង​សង់​ខ្ទម​លើដី​រដ្ឋ​ជា​ដី​របស់​ឧទ្យាន​ជាតិ​បន្ត​ទៀតឡើយ ត្រូវតែ​អនុវត្ត​ច្បាប់​ជាបន្ទាន់ មិនឱ្យ​មានការ​រីក​រា​ល​ដាល​បន្ត​ទៀតឡើយ ពីព្រោះ​ដី​នៅ​តំបន់ហាមឃាត់​នេះ​នេះ​ជា​ដី​របស់​ឧទ្យាន​ជាតិ​។ រដ្ឋបាលខេត្ត និង​ស្រុក មុន​ចុះ​រុះរើ​ខ្ទម​ទាំង​១១​នេះ អាជ្ញាធរ​បាន​ហាមឃាត់​ជា​ច្រើនដង​មកហើយ ប៉ុន្តែ​ពួកគាត់​នៅតែ​លួច​កាប់​ទន្ទ្រាន​សង់​ខ្ទម​ជា​បន្តបន្ទាប់ ទើប​គណៈបញ្ជាការ​ឯកភាព​ខេត្ត​មាន​ចំណាត់ការ​នៅពេលនេះ​តែម្តង​។ រដ្ឋបាលខេត្ត​ស្រុក នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ ទៅលើ​ទីតាំង​ខាងលើនេះ​បើ​ប្រជាពលរដ្ឋ​។ ចំពោះ​ប្រជាពលរដ្ឋ​ទាំង​១០​គ្រួសារ មិនមាន​ដី​រស់នៅ​មែន​សូមឱ្យ​ពួកគាត់​ដាក់សំណើរ​ចូលមក​សាលាឃុំ សាលាស្រុក ដើម្បី​សុំ​ចុះឈ្មោះ​សំណើសុំ​ដីស​ម្ប​ទាស​ង្គ​កិច្ច​របស់​រដ្ឋ​រស់នៅ​ស្រប់ច្បាប់​។ បើ​ប្រជាពលរដ្ឋ​ទាំង​១០​គ្រួសារ មាន​ដី​ហើយ​លក់​អស់ គឺ​អាជ្ញាធរ​មិន​អនុញ្ញាតឱ្យ​ចុះឈ្មោះ​ដាក់សំណើរ​ឡើយ​។ លោក​សូម​អំពាវរ​នាវ​ដល់​ប្រជាពលរដ្ឋ កុំ​ជឿ​លើ​ការ​ញុះញុង់​របស់​ជនខិលខូច​មួយចំនួន ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម​កា​ប់​ទន្ទ្រាន​ដី​រដ្ឋ​ជា​ដី​ឧទ្យាន​ជាតិ​នាំឱ្យ​ប្រឈមមុខ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ បញ្ញា​ស័ក្តិ​

spot_img
×