Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សារព័ត៌មាន​ផ្សព្វផ្សាយ រឿង​ល្បែងស៊ីសង នៅ​ក្រុង​បាត់ដំបង​

spot_img

​បាត់ដំបង​៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង ជម្រាបជូន​សាធារណៈជន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាបថា ពីថ្ងៃ​ទី​១១​ខែ មករា ឆ្នាំ​២០២១​ម្សិលមិញ​បានឃើញ​សារព័ត៌មាន​ផ្សព្វផ្សាយ​ពី​ករណី​ល្បែងស៊ីសង​(​អាប៉ោង​)​នៅ​ក្រុង​បាត់ដំបង​។

​បន្ទាប់ពី​ព័ត៌មាន​នេះ​ផ្សព្វផ្សាយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានស្នើ​ឱ្យ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដែលមាន ការិយាល័យ​នគរបាល​កម្រិត​ស្រាល​ចុះ​ធ្វើការ ពិនិត្យ​និង​ស្រាវជ្រាវ​ជុំវិញ​ការលើកឡើង​របស់ សារព័ត៌មាន ។

​ក្នុងករណី​ដែល​ស្រាវជ្រាវ​រកឃើញថា​ពិតជា​មានការ​លួចលាក់​ប្រព្រឹត្ត​ល្បែង ស៊ីសង​មែន​នោះ​លោកស្នងការ​បញ្ជា​ឱ្យធ្វើ​ការ បង្ក្រាប​ភ្លាម​។

​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ថ្មី​នេះ សមត្ថកិច្ច​នគរបាល​ផែនការ​ងារ ព្រហ្មទណ្ឌ ដែលមាន​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រួមជាមួយ​កម្លាំង​អន្តរាគមន៍ បង្ការ បង្ក្រាប និង​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​ស្រាវជ្រាវ​និង​ប​ង្ត្រា​ប​ករណី​ល្បែងស៊ីសង នេះ នៅ​សង្កាត់​អូរ​ចារ និង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង រួចហើយ​ដោយបាន​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត និង​បានធ្វើ​កិច្ចសន្យា​ជាលា​យ​ល័​ក្ខ​អក្សរ ឱ្យ​ឈប់​បន្តសកម្មភាព​ទៀតផង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×