Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ប៉ោយប៉ែត សូម​ប្រុងប្រយ័ត្ន​ផង​! ចាប់បាន​ចោរ​ស្រី​វ័យ​ចំណាស់​លួច​អីវ៉ាន់​ស្តែងៗ សំណាង​ហើយ​ប៉ះចំ​អ្នកលក់​ចិត្ត​ត្រជាក់​… (​វីដេអូ​)

spot_img

​ក្រុង​ប៉ោយប៉ែត ៖ ពាក្យ​ថា​ចោរ គឺមាន​ច្រើន​សណ្ឋាន មានដូចជា​ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម​។ តែ​យ៉ាងណា យើង​ក៏​មិនអាច​មើល និង​វាយតម្លៃ​សំបក​ក្រៅ​ដឹងថា អ្នកនេះ​អ្នកនោះ​ជា​ចោរ​បាន​នោះទេ ព្រោះថា ចោរ​ខ្លះ​មានមុខមាត់​ស្អាតបាត និង​សូម្បីតែ​ការ​ស្លៀកពាក់​ក៏មាន​របៀប​ថ្លៃថ្នូរ​ផងដែរ​។​

​ជាក់ស្តែង ថ្មីៗ​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ពិត​មានការ​ហួសចិត្ត​ជាខ្លាំង ខណៈ​បានឃើញ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ស្ថិតក្នុង​សម្លៀក​ពាក់​បំពាក់​ស្អាតបាត តែ​មិន​នឹកស្មានថា​ជា​ចោរ​សោះ ត្រូវបាន​អាជីវក​លក់​ខោអាវ​ម្នាក់ នៅ​ផ្សារ​មួយកន្លែង​ក្នុង​ទីក្រុង​ប៉ោយប៉ែត ចាប់បាន​ស្តែងៗ​តែម្តង ក្រោយពី​ស្ត្រី​រូបនេះ​បាន​ចូល​បន្លំ​លួច​យក​សម្លៀកបំពាក់​១​ដុំ​ធំ ដាក់​ចូលក្នុង​កាបូបស្ពាយ​។​

​តាមរយៈ​វីដេអូ អ្នកលក់​ដែលមាន​ចិត្ត​ត្រជាក់ បាន​និយាយ​ទៅកាន់​ស្ត្រី​ជា​ចោរ​ក្នុង​កាយវិការ សម្តីសំដៅ​យ៉ាង​ស្រទន់​ថា​៖ «​អ៊ុំ​ឯង​ធ្វើ​អ៊ីចឹង តើ​សម​អត់ អ៊ុំ​! រូបរាង​អ៊ុ​ស្អាតបាត​ទាំងអស់ តែ​អ៊ុំ​បែរមក​ធ្វើ​ចរិត​អ៊ីចឹង អ៊ុំ​! អ៊ុំ​ឯង​ចូលមក​លួច​ជា​ញឹកញាប់ តែ​ឥឡូវ ខ្ញុំ​តាម​ទាន់​ហើយ​អ៊ុំ អ៊ីចឹង បានជា​អីវ៉ាន់​ខ្ញុំ​ចេះតែ​រលោះ​រហូត​… ចង់​និយាយថា បើ​អ៊ុំ​អត់ អ៊ុំ​សុំ​គេៗ ក៏​មិន​ដាច់​ធម៌​មេត្តា​លើ​អ៊ុំ​ដែរ​អ៊ុំ​…. គ្មាន​អី​ទេ គ្រាន់តែ​ថា​ចង់​ឲ្យ​បងប្អូន​ជួយ​មើលទៅ នេះ​ចំពោះ​អីវ៉ាន់​ខ្ញុំ តែបើ​អ៊ុំ​ឯង​ទៅយក​អីវ៉ាន់​គេ​ផ្សេងៗ គ្នា​លក់បាន​ចំណេញ​តិចៗ​ណាស់​អ៊ុំ​!!»​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​កោតសរសើរ​ពី​ទឹកចិត្ត​ម្ចាស់​តូច​ជាខ្លាំង ដោយ​ក្នុង​នោះគេ​បានលើកឡើង​បែបនេះ​ថា​៖ «​យាយ​ឯង​សំណាង​ហើយ ដែល​ប៉ះចំ​បងស្រី​មានទឹក​ចិត្តល្អ និង​ធម៌​មេត្តា បើ​ប៉ះចំ​អ្នកលក់​កាច​វិញ ដឹង​តែ​ផ្អើល​ផ្សា​រហើយ​យាយ​!»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​ចូលមក​ប្រាប់​ឲ្យ​ដឹងថា​៖ «​យាយ​ហ្នឹងហើយ លួច​ទូរស័ព្ទ​កាល​នៅ​ផ្សារ​ថៃ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×