Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ៖ ករណី​គ្រុនផ្តាសាយ​បក្សី​នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវបាន​បិទ​បញ្ចប់​

spot_img

​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន CEN នៅមុននេះ​បន្តិច​ថា ករណី​គ្រុនផ្តាសាយ​បក្សី​នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង គឺ​បាន​បិទ​បញ្ចប់​ហើយ ដោយ​យក​បក្សី​ដែល​នៅ​សេសសល​ជីក​កប់ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ហើយ ដូច្នេះ​មិនមាន​បញ្ហា​អ្វី​ទៀត​ទេ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់ គឺជា​មន្ត្រី​សុខាភិបាល ប៉ុន្តែ​មិនមែនជា​អ្នក​ចិញ្ចឹម​មាន់​ពិតប្រាកដ​ទេ និង​មិន​បានដឹង មិនបាន​យល់​អំពី​ការថែទាំ​មាន់ ឬ​ព្យាបាល​មាន់​នោះទេ ហើយ​គោលបំណង​របស់គាត់ គឺ​ចិញ្ចឹម​មាន់​ដើម្បី​យក​លាមក ប៉ុន្តែ​នៅពេល​កើតមាន​បញ្ហា​គាត់​អត់​បានធ្វើ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង​។ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​បិទ​បញ្ចប់​ដោយ​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង បាន​ចាត់ចែង​ចប់សព្វគ្រប់​អស់ហើយ​។​

​លោក​វេ​ង សាខុន បាន​បញ្ជាក់ថា ករណី​គ្រុនផ្តាសាយ​បក្សី​នេះ (H5N1) គឺ​មិន​ប៉ះពាល់​ដល់​មនុស្ស​នោះទេ​។
​សូមជម្រាបថា លទ្ធផល​ផ្លូវការ នៃ​ការធ្វើ​តេស្ត​សំណាក​សត្វ​មាន់​ដែល​ងាប់​ជាង ១​ពាន់​ក្បាល នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង គឺ​បាន​បង្ហាញថា ជា​គ្រុនផ្តាសាយ​បក្សី (H5N1)​។ លទ្ធផល នៃ​ការធ្វើ​ត​តេស្ត​នេះ គឺ​បានបង្ហាញ​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។ ការធ្វើ​តេស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សត្វ​មាន់​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មួយ​មួយកន្លែង​ស្ថិតនៅ​នៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១៕
​រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

spot_img
×