Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ដាក់​ភូមិ​ព្រែ​កតា​ច្រែង ជា​តំបន់​ផ្ទុះ​ចម្លង​ជំងឺផ្តាសាយបក្សី​

spot_img

​ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្រេច​ដាក់​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ នៃ​ខេត្តបាត់ដំបង ដែលមាន​សត្វ​មាន់​ងាប់​ជាង ១​ពាន់​ក្បាល ជា​តំបន់​ដែលមាន​ការផ្ទុះ​ជម្ងឺឆ្លង​ផ្តាសាយ​បក្សី និង​បញ្ជាការ​សម្លាប់ចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​តាម​វិធាន​បច្ចេក ទេស​បសុពេទ្យ​។

​ក្រសួង​កិ​សកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ នេះ បានចេញ​ប្រកាស​ស្តីពី​ការកំណត់​តំបន់​ជំងឺ​គ្រុនផ្តាសាយ​បក្សី ដែល​ស្ថិតនៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ នៃ​ខេត្តបាត់ដំបង​។ ការកំណត់​តំបន់​ជំងឺ​គ្រុនផ្តាសាយ​បក្សី​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សត្វ​មាន់​ងាប់​ជា​បន្តបន្ទាប់​ជាង ១​ពាន់​ក្បាល នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយកន្លែង​ស្ថិតនៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ នៃ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​។​

​ប្រកាស​របស់​ក្រសួង​កិ​សកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បន្តថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​ចាត់វិធានការ​បសុព្យាបាល​នៅ​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី និង​អនុលោម​តាម​មាត្រា​១៤ នៃ​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដូចជាៈ បំផ្លាញចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធាន​បច្ចេកទេស​បសុពេទ្យ​។ ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការទិញ ការលក់ និង​ការដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចូល ចេញ ឬ​ឆ្លងកាត់​ក្នុង រង្វង់​កាំ​ប្រវែង ៣( បី​) គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួតពិនិត្យ និង​តាមដាន សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺផ្តាសាយបក្សី​ក្នុង​រយៈពេល​៣០(​សាមសិប )​ថ្ងៃ និង​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​បក្សី​ជាប្រចាំ​ក្នុង​រង្វង់​ដែលមាន​កាំ​ប្រវែង ១០ គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​។​
​ប្រភព​ដដែល​បាន​បន្តថា ការចិញ្ចឹម ទិញ លក់ និង​ដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​។ ការអនុញ្ញាត​ចិញ្ចឹម ទិញ លក់ និង​ដឹកជញ្ជូន​បក្សី​ឡើងវិញ និង​ការរំសាយ​តំបន់ ជំងឺផ្តាសាយបក្សី ត្រូវ​កំណត់ដោយ​ប្រកាស​ជាថ្មី​។ ជន​ណា​ប្រព្រឹត្តល្មើស ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

 

spot_img
×