Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន ១០០.២០​គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តរតនគិរី រកឃើញ​នៅ​ផ្សារ​បាន​លុង ខេត្តរតនគិរី​

spot_img

​ខេត្តរតនគិរី​៖ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែមករា ឆ្នាំ​២០២១ នេះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តរតនគិរី ដោយ​ទទួលបាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ នៅ​ផ្សារ​បាន​លុង ខេត្តរតនគិរី​។ គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់​។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​នៅលើ​សម្បក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ​។

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​សរុប​ចំនួន ១០០.២០​គីឡូក្រាម មានដូចជា​៖ -​ទឹកក្រូច​ដប​ចំនួន ២៧៩​ដប ស្មើនឹង ៩១​គីឡូក្រាម​ -​សូ​ដា​កំប៉ុង​ចំនួន ១៦​កំប៉ុង ស្មើនឹង ៤.៥០​គីឡូក្រាម -​ទឹកម្ទេស ៣​ដប ស្មើនឹង ២.២០​គីឡូក្រាម -​មី​កញ្ចប់ ចំនួន ១៦​កញ្ចប់ ស្មើនឹង ២.៥០​គីឡូក្រាម​។​

​បន្ទាប់មក មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តរតនគិរី បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​រក្សាទុក ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ​។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×