Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សង្ឃឹមថា កូន​ខ្មែរ​នឹង​អាច​សង់ស្ពាន​ឆ្លងទន្លេ​បាន​

spot_img

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​រសៀល​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០២១ ក្នុងជំនួប​ពិភាក្សា​ជាមួយ ឯកឧត្តម ហង្ស​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ នៅ​ទីស្ដីការក្រសួង​សាធារណការ បាន​រំលឹក​ឡើង​ថា ក្រោម​ការចង្អុលបង្ហាញ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ឯកឧត្តម បានសម្រេច​បង្កើត ” វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ” គឺ ចង់ឃើញ​កូន​ខ្មែរ​ជំនាន់​ក្រោយ អាច​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​បាន បន្សល់ទុក​នូវ​មោទនភាព​សម្រាប់​ជាតិ​ដូច​បុព្វបុរស​ខ្មែរ ដែល​បាន​សង់​ប្រាសាទ និង​ស្ពាន​បន្សល់ទុក​រាប់ពាន់​ឆ្នាំ​នោះដែរ ។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា បច្ចុប្បន្ន ព្រោះតែ​យើង​ខ្វះ​អ្នកជំនាញ​បច្ចេកទេស រាល់ពេល​សាងសង់ ផ្លូវ ស្ពាន តែងតែ​ជួល​បរទេស​មក​សាងសង់ ធ្វើ​ឲ្យ​ខាតបង់​ថវិកា​មួយចំនួនធំ​, ដូច្នេះ​ទេ ថ្ងៃនេះ​យើង​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​របស់​យើង​នេះ ដើម្បី​ចូលរួម​កសាង​ជាតិ​មាតុភូមិ​ឱ្យបាន​រុងរឿង​ថែមទៀត ដូចជា ការបង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស ជំនាញ​បច្ចេកទេស​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន គឺ​សាងសង់​ថ្នល់ និង​ស្ពាន នេះ​តែម្ដង ដោយ​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា​ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកទឹកចិត្ត​ដល់​កូន​ខ្មែរ​ទៀតថា ដូច្នេះ​ខ្ញុំ​ជឿជាក់ថា និស្សិត​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ផ្ដោតលើ​ស្ពាន​-​ថ្នល់​នេះ នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការកសាង​ផ្លូវ​-​ស្ពាន នៅ​កម្ពុជា​យើង​ឱ្យ​មានគុណ​ភាពល្អ ៕​ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×