Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ទៅបុក​ម៉ូតូ​រួច​បន្ត​ទៅបុក​ចូល​កា​រ៉ា​ស់​សាំង​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ​÷ បុរស​ម្នាក់ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ទៅបុក​ម៉ូតូ​រួច​បន្ត​ទៅបុក​ចូលក្នុង​អូស​ហ្វី​សកា​រ៉ា​ស់​សាំង​មួយកន្លែង​ហើយ​បន្ត​បើករ​ត់ទៅ​មុខតែ​សំណាង​មិនល្អ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​វិញ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ២ និង ៥០ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ ទី​១៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​២១៥ ក្នុង​សង្កាត់ វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់​រួមទាំង​អ្នកដំណើរ​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌ កណ្តុ​ប្រមេះ ពាក់​ផ្លាកលេខ 2BI 90 03 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ​ក៏បាន​ជ្រុល​ទៅបុក​ម៉ូត​ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល​រួច​បន្ត​ទៅបុក​ចូលក្នុង​អូស​ហ្វី​សកា​រ៉ា​ស់ សាំង​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែកឯ​តៃកុង​រថយន្ត​បន្ត​បើក​រត់គេច​ទៅមុខ​ដល់​ផ្លូវ ១៤៦ កែង​ផ្លូវ​ម៉ៅ​សេទុង បើក​ទៅមុខ​លែងរួច​ក៏​ទុក​រថយន្ត​ចោល​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌ​៧​មករា​ចុះមក​ដល់​រួច​ក៏​ធ្វើការ​វាស់វែង​និង​ហៅ​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​រង់ចាំ​ដំណោះស្រាយ​នៅ​ពីក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×