Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្លោះជាមួយ​ប្រពន្ធរឿង​ទៅ​ប្រទេស​ថៃ​ បុរស​ម្នាក់​ច្របាច់ករ​ប្រពន្ធ​ ស្មាន​តែ​ស្លាប់ រ​ត់ទៅ​ចងករ​សម្លាប់​ខ្លួន​តាមក្រោយ

spot_img

​បាត់ដំបង​៖​ ដោយសារមានទំនាស់ជាមួយ​ប្រពន្ធរឿង​ទៅធ្វើការនៅ​ប្រទេស​ថៃ​ បុរសជាប្តីបានច្របាច់ក​ប្រពន្ធ​សន្លប់​​ ដោយ​ខ្លួន​ស្មានថា​ប្រពន្ធ​ស្លាប់ ទើបរ​ត់ទៅ​ចងក​សម្លាប់​ខ្លួនបានសម្រេច​។​

ហេតុការណ៍ចងកធ្វើអត្តឃាត នៅ​ថ្ងៃ​ពុធ​ ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៤ នៅ​ចំណុច​ភូមិ​ជា​មន្ត្រី​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង ។

អត្តឃាត​ចងករ​សម្លាប់​ខ្លួន​ឈ្មោះ​ យ៉ង​ ប៊ុ​ន​ធឿ​ន​​ អាយុ​ ៤២​ឆ្នាំ​ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។​ ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បុរសរូបនោះបាន​បបួល​ប្រពន្ធ​ទៅធ្វើការនៅ​ប្រទេស​ថៃ​ ប៉ុន្តែប្រពន្ធបានប្រាប់​ថា ​ចាំ​ថ្ងៃ​ទី​២៥ ​បាន​ទៅ​ ក៏​ទះកំផ្លៀង​ប្រពន្ធ​ រួច​ច្របាច់ក​ប្រពន្ធ​ រហូត​ដល់​សន្លប់​បាត់ស្មារតី​។ ដោយ​ខ្លួន​ស្មានថា​ប្រពន្ធ​ស្លាប់ ​ទើបភ័យខ្លួនរ​ត់ទៅ​ចងក​សម្លាប់​ខ្លួន​។​

​ដោយ​ឆ្លង​តាម​ការ​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​សាកសព​​ឈ្មោះ​ យ៉ង​ ​ប៊ុ​ន​ធឿ​ន​ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា​ ​ពិតជា​ចងក​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×