Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩ នាំចូល​ថ្មី ៦​នាក់ ជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ចំនួន​០៦​នាក់​ទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​រហូតដល់​ម៉ោង ០៨​និង​០០ ព្រឹក ថ្ងៃទី ១៣ មករា ២០២១ យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩ នាំចូល​ថ្មី ៦​នាក់ (​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ​) និង​មិនមាន​ជា​សះ​ស្បេី​យ​ទេ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប ៣៩៨​នាក់ ចំនួន​សម្រាក​ពេទ្យ​នៅ​កេី​ន ២២​នាក់ (​ប៉ៃលិន ៧​នាក់ ភ្នំពេញ ១​នាក់ បន្ទាយមានជ័យ ១៣​នាក់ និង​បាត់ដំបង ១​នាក់​) និង​ចំនួន​ជា​សះ​ស្បេី​យ​សរុប​ចំនួន​កេី​ន ៣៧៦​នាក់ និង ស្លាប់​គ្មាន ។

​សម្រាប់​នៅថ្ងៃនេះ ក្រសួងសុខាភិបាល​ក៏បាន​បញ្ជាក់ថា មិនមាន​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ នោះទេ​។​

​ពលករ​ខ្មែរ​ទាំង​៦​នាក់​ដែល​ទើប​ឆ្លង​ជំងឺ​កូ​វីដ​១៩ រួមមាន​៖

១.​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

២. ស្ត្រីជន​ជាតិខ្មែរ អាយុ ៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កម្រៀង ខេត្តបាត់ដំបង បាន ធ្វើដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

៣. ស្ត្រីជន​ជាតិខ្មែរ អាយុ ១៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ពាម​ជ ខេត្តព្រៃវែង បានធ្វើ​ដំណើរ​មកពី ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​។​

៤. ស្ត្រីជន​ជាតិខ្មែរ អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ពាម​ជ ខេត្តព្រៃវែង បានធ្វើ​ដំណើរ​មកពី ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​។​

៥. ស្ត្រីជន​ជាតិខ្មែរ អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

​សូម​កត់សម្គាល់ថា​៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​ទាំង ០៥​រូប​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

៦. ស្ត្រីជន​ជាតិខ្មែរ អាយុ ៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូបនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍ និង​ប្រទេសជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ។ យេី​ង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។ យេី​ង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជានិច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

​សូមបញ្ជាក់ថា ប្រទេស​យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំ​​បូ​ង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។

​យេី​ង​បាន​ធ្វេី​តេស្ត​ចំនួន 361488 ស្មេី​នឹង 21517 ក្នុង​១​លាន នាក់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×