Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេ​ស​ប៊ុ​ក​បានធ្វើ​ការកែសម្រួល​មុខងារ “Access Your Information”

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា កាលពី​ម្សិលមិញ​នេះ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បានធ្វើ​បច្ចុប្បន្នភាព​មុខងារ “Access Your Information” ដើម្បី​អាចឱ្យ​អ្នកប្រើប្រាស់​ចូល​មើល​ទិន្នន័យ​ផ្ទាល់ខ្លួន​មាន​ភាពងាយស្រួល​ជាង​មុន​។ ការធ្វើ​បច្ចុប្បន្នភាព​នេះ​មិន​ត្រឹមតែ​ធ្វើការ​ផ្លាស់ប្ដូរ​ប្លង់​រចនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បែងចែក​ទិន្នន័យ​ជា​៨​ផ្នែក ដែល​ពីមុន​មានតែ​២​ផ្នែក​ប៉ុណ្ណោះ​។​

​នៅក្នុង​ផ្នែក​ទាំង​៨ ក៏មាន​ផ្នែក​តូចៗ​នៅក្នុង​នោះ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ក្នុងការ​ស្វែងរក​ទិន្នន័យ ហើយ​វា​ក៏​អាចមាន​មុខងារ​ដែល​អាច​ឱ្យ​លោកអ្នក​លុបចោល​ទិន្នន័យ​មួយចំនួន​បាន​ទៀតផង​។ បើតាម​ការវិភាគ​រប​ស់​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​បានឱ្យដឹងថា ការធ្វើ​បច្ចុប្បន្នភាព​នេះ​ប្រហែលជា ដោយសារតែ​ការដាក់​លក្ខខណ្ឌ​ថ្មី​របស់​ក្រុមហ៊ុន Apple ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​បង្ហាញ​អំពី​ទិន្នន័យ​ដែល​ពួកគេ​កំពុងតែ​ទាញយក និង​ឱ្យមាន​ការឯកភាព​ពី​អ្នកប្រើប្រាស់​។​

​គួរបញ្ជាក់​ផងដែរ​ថា មុខងារ​នេះ​ត្រូវបាន​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​បន្ទាប់ពី​ក្រុមហ៊ុន​ត្រូវបាន​រង​ការរិះគន់​យ៉ាងខ្លាំង ទាក់ទង​នឹង​ការ​បែកធ្លាយ​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​ចំនួន​ប្រមាណ​៨៧​លាន​នាក់ ដែល​ក្រុមហ៊ុន Cambridge Analytica បាន​ទាញយក​ដើម្បី​ធ្វើការ​វិភាគ​ទាក់ទង​នឹង​ការបោះឆ្នោត​។​

​លោកអ្នក​អាច​ប្រើ​មុខងារ​នេះ ដោយ​ចូលទៅក្នុង​ផ្នែក Settings & Privacy -> Settings -> “Access Your Information”៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×