Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​! ទើប​សឹក​ជាង​១​ខែ ពេលនេះ អតីត​សង្ឃ ប៊ុន សា លួត ភ្ជាប់ពាក្យ​បាត់ អស់ពី​ការពារ​ព្រៃឈើ មក​ធ្វើ​អង្គរក្ស​បេះដូង​ម្តង (​វីដេអូ​)

spot_img

​យោងតាម​រយៈគណនី​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះតេជព្រះគុណ​មួយអង្គ​ដែលមាន​ព្រះនាមអន្លង់វែង ស្រុកកំណើត បាន​បង្ហោះ នូវ​ទិដ្ឋភាព​ពិធី​ភ្ជាប់ពាក្យ​មួយ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង ពី​សំណាក់​មហាជន​ជាច្រើន ខណៈ ដែល​កូនកំលោះ មាន​វ័យ​រាង​ចំណាស់​ទៅហើយ ចំណែកឯ​កូនក្រមុំ​វិញ គឺ​នៅ​វ័យក្មេង​ឲ្យ​ខ្ចី​ល្ហក់ និង​មាន​ថែម​មាន​រូប​ស​ម្ភ​ស្ស​ស្រស់ស្អាត​ខ្លាំង​ទៀតផង​។

​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​នៅក្នុង​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង គឺ​មិន​នឹកស្មានថា កូនកំលោះ​គឺជា​អតីត​មេគណ​ខេត្តឧត្ដរមានជ័យ ដែល​ល្បី​ខាង​ការពារ​ព្រៃ​ឈេ​ី និង​សត្វព្រៃ ទើប​សឹក​បាន​ជាង​១​ខែ​សោះ ឥឡូវ ភ្ជាប់ពាក្យ​បាត់​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា កូនកំលោះ ឈ្មោះ ប៊ុន សា​លួត ដែលជា អតីត​ព្រះ មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជាចៅអធិការ​វត្ត​ប្រាសាទ​រាជា សំរោង ព្រះអង្គ​បាន​លាចាក​សិក្ខាបទ កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅថ្មីៗ​នេះ ក្រោយ​បួស​ជាច្រើន​វស្សា​។​

​ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vibol Bo ក្រោយពី​បានឃើញ​បែបនេះ ក៏បាន​និយាយ​បែប​លេងសើច​ថា​៖ «​អតីត​មេគណ​ខេត្តឧត្ដរមានជ័យ ដែល​ល្បី​ខាង​ការពារ​ព្រៃ​ឈេី​នឹង​សត្វព្រៃ សឹក​ជាង​១​ខែ ឥឡូវ​មក​ការពារ​ស្រី​ស្អាត​ម្ដង ធ្វេី​ជា​អង្គរក្ស​បេះ​ម្ដង​មេី​ល រវាង​ការពារ​ព្រៃ​ឈេី និង​សត្វព្រៃ ឥឡូវ​មក​ការពារ​ស្រី​ស្អាត តេី​មួយណា​លំបាក​ជាង​?»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×