Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​ហ្គ្រេ​ន​ធ្វី​ន GTI កើនឡើង​បន្តិច​នៅពេល​ផ្សារ​បិទ​នា​ថ្ងៃ​ម្សិលមិញ​នេះ​

spot_img

​ត្រឹម​ពេល​ផ្សារ​បិទ​ថ្ងៃ​ម្សិលមិញ​នេះ ភាគហ៊ុន GTI បាន​កើនឡើង​ប្រមាណ​៩,៤% ដែល​ស្មើនឹង​៣១០​រៀល រហូតដល់​៣.៦០០​រៀល​។

​ភាគហ៊ុន​បី​ផ្សេងទៀត ដែល​រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង ផេស​ថិ​ក​ក៏បាន​កើនឡើង​ផងដែរ មកដល់ ៦.១០០​រៀល ១.១៧០​រៀល និង​២.៨០០​រៀល​រៀង​គ្នា ដែលមាន​ចន្លោះ​កំណើន​ពី​១០​រៀល ទៅ​១២០​រៀល​។

ផ្ទុយទៅវិញ ភាគហ៊ុន កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ បាន​ធ្លាក់ចុះ​៨០​រៀល មក​ត្រឹម​១១.៧០០​រៀល​។ ដោយឡែក ភាគហ៊ុន​ពីរ​ផ្សេងទៀត កំពង់ផែ​ស្វយ័ត​ព្រះសីហនុ និង​អេស៊ីលីដា បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​១៣.៩០០​រៀល និង​១៦.៧០០​រៀល​។ ស​ន្ទ​ស្សន៍​ផ​.​ម​.​ក​. បាន​ងើបឡើង​០,២៤% វិញ មកដល់​៦៣៥,៣៧ ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៤៦,៨៦ លាន​រៀល​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×