Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​ក្នុងការ​ត្រៀម​រៀបចំ​វេទិកា “​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១”

spot_img

ភ្នំពេញ ៖ ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​អង្គប្រជុំ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ លេខាធិការដ្ឋាន និង​ក្រុមការងារ​សម្រាប់​ត្រៀម​រៀបចំ​វេទិកា “​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១”​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​អម​មួយ​ក្នុង ចំណោម​វេទិកា​ទាំង​៧ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) ហើយ​កិច្ចប្រជុំ​កំពូល​នេះ ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្ដិការ​រ​វាង​តំបន់ និង​តំបន់ ដែល​ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា​។​

​អត្ថប្រយោជន៍​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​រួមមាន​៖(១)​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ឱកាសល្អ​ក្រៃលែង ដើម្បី​លើកកម្ពស់​មុខមាត់​រប​ស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ (២)​វេទិកា​នេះ​ផ្ដល់ឱកាស​ដល់​កម្ពុជា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា ជាមួយ​សមាជិក​ដទៃទៀត តាមរយៈ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នានា​នៃ​ដំណើរការ​របស់ ASEM និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាក់លាក់​សម្រាប់​ការ អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា រួមមាន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង​វប្បធម៌​ជាដើម (៣)​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប បានរួម​ចំណែក​លើកស្ទួយ​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន (៤)​ការតភ្ជាប់​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប គឺជា​ទិដ្ឋភាព​ដ៏​រស់​រវើក​បំផុត​សម្រាប់​កម្ពុជា ដើម្បី​ការលើកកម្ពស់​ការផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន នៅក្នុង​បរិបទ​ដែល​តំបន់​អាស៊ី​-​អឺរ៉ុប កំពុង​តែមាន​ការតភ្ជាប់​គ្នា​កាន់តែខ្លាំង​ឡើងៗ​។​

​លោក​រដ្ឋមន្ត្រី​បន្ដថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ជា​វេទិកា​សម្រាប់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទ្វីបអាស៊ី​និង​អឺរ៉ុប ដែល​ផ្តោតលើ​ការពង្រឹង​ភាពជា​ដៃគូ​ជំរុញឱ្យមាន​សន្តិភាព និង​សន្តិសុខ និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព​។ លើសពីនេះ​កិច្ចប្រជុំ​នេះ មាន​វិសាលភាព​គ្របដណ្តប់​លើ​ទិដ្ឋភាព​នយោបាយ និង​សន្តិសុខ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទិដ្ឋភាព​វប្បធម៌​-​សង្គម ហើយ​យន្តការ​នេះ​ក៏​ជា​វេទិកា​ដ៏​ល្អប្រសើរ​សម្រាប់​ថ្នាក់ដឹកនាំ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នានា​ផងដែរ​។​

​ចុងបញ្ចប់ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ក្នុង​វេទិកា​នេះ​ត្រូវ​ត្រៀម​ជា​លក្ខណៈ Virtual និង Physical ហើយ​ការ​អ​ញ្ចើ​ញ​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ព្រោះ​អ្នកចូលរួម​សុទ្ធ​តែមាន​សក្ដានុពល​ខ្ពស់ ព្រមទាំង​ត្រៀម​វីដេអូ​ឱ្យបាន​រួចរាល់​ជាមុន​។ ម្យ៉ាងវិញទៀត ដោយ​បច្ចុប្បន្ន​ស្ថិតក្នុង​បរិការណ៍​នៃ​ការ​រាតត្បាត​ជំងឺ COVID-19 ត្រូវ​គិតគូ​ពី​ឧបករណ៍​សុវត្ថិភាព​ដើម្បី​ត្រៀម​រៀបចំ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ ព្រមទាំង​ចំនួន​ភ្ញៀវ​ចូលរួម បន្ទប់​ប្រជុំ គម្លាត​សុវត្ថិភាព ម៉ាស ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ និង​ឧបករណ៍​ថត​សីតុណ្ហភាព ដោយ​អនុលោម​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ផងដែរ ជាពិសេស​ត្រូវ​ត្រៀម​គ្រូពេទ្យ​សម្រាប់​សង្គ្រោះ​នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×