Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និវត្តជន និង​អតីត​មន្ត្រីរាជការ​ស៊ីវិល កុំ​ភ្លេច​បើក​ប្រាក់ខែ សម្រាប់​២​សប្តាហ៍​លើក​ទី​១ ចាប់ពី​ថ្ងៃទី​១៥ ខែមករា​

spot_img

​យោងតាម​សេចក្តីជូនដំណឹង​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ឲ្យ​ដឹងថា បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹង​បើកប្រាក់​ប្រចាំ​ខែមករា សម្រាប់​២​សប្តាហ៍​លើក​ទី​១ ជូន​និវត្តជន និង​អតីត​មន្ត្រីរាជការ​ស៊ីវិល ចាប់ពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ តទៅ តាម​ប្រព័ន្ធ​ធនាគារ​កាណាឌីយ៉ា និង​ធនាគារ​អេស៊ីលីដា នៅ ២៥ រាជធានី​-​ខេត្ត ទូទាំងប្រទេស ។

​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា ចំពោះ​ការបើកប្រាក់​របប​សន្តិ​សុខ​សង្គម​ខាងលើនេះ និវត្តជន និង​អតីត​មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់ ត្រូវយក​ភ្ជាប់​មកជា​មួយ​នូវ សៀវភៅ​គណនី និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​កាត ATM ដើម្បី​ប្រើប្រាស់ បើក​នៅតាម​ទូរ ATM របស់​ធនាគារ​ដៃគូ​ខាងលើ នៅ​ទូទាំងប្រទេស ។​

​ក្នុងករណី​មាន​បញ្ហា​ផ្សេងៗ សូមមេត្តា​ជូនដំណឹង​មក​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​មន្ត្រីរាជការ​ស៊ីវិល តាម​ប្រព័ន្ធ​ទូរស័ព្ទ​លេខ ០២៣ ៧២៦ ៤៩១ , ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣ ៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

 

spot_img
×