Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​០៨​នាក់ លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​កម្ពុជា ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនមក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

spot_img

​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ មាន​ជនបរទេស​ជា​ជនជាតិ​វៀតណាម ០៨​នាក់ បាន​ឆ្លងដែន​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ តាម​ច្រករបៀង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ជនបរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន ០៨​នាក់​នោះ ត្រូវបាន​បញ្ជូនទៅ​នាយ​ក​ដ្ឋា​ន​ជំនាញ​ដើម្បី​អនុវត្តតាម​នីតិវិធី​ក្រោយពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច​។​

​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ​២០២១ នេះ​អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ដា​ញ់ អេង​ប៊ុន​ចាន់ ស្នងការរង​ផែន​ការងារ​អន្តោ ប្រវេសន៍​បានរៀបចំ​បញ្ជូន​ជនបរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន​០៨​នាក់​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ដើម្បី​អនុវត្តតាម​នីតិវិធី​។​

​ការរៀបចំ​បញ្ជូន​ជនបរទេស​ចំនួន​០៨​នាក់​ទៅ នាយកដ្ឋាន​ជំនាញ​នាពេលនេះ បន្ទាប់ពី​រូបគាត់ បានធ្វើ​ដំណើរ​ពី​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ ឆ្លង​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រករ បៀ​ង​ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង​ដោយ​ខុសច្បាប់​ហើយ​ត្រូវបាន​សមត្ថកិច្ច​នៅ​ទីនោះ​ធ្វើការ​ពិនិត្យ និង​បាន​ដាក់ឱ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។ បន្ទាប់ពី​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​កន្លងផុត​ទៅហើយ​ពួកគាត់​មិនមាន​ករណី​Covid-19(​អវិជ្ជមាន​)​ទើប​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ដា​ញ់ អេង​ប៊ុន​ចាន់ ស្នងការរង​ផែន​អន្តោប្រវេសន៍ ចាត់​មន្ត្រី​ការិយាល័យ​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×