Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងនាម​អាជ្ញាកណ្តាល គ​.​ជ​.​ប ពុំដែល​យក​ភាគី​ពាក់ព័ន្ធ​ណាមួយ​ជាស​ត្រូវ​នោះទេ​

spot_img

​ភ្នំពេញៈ លោក​សោម សូ​រី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា នេះ​ថា បទពិសោធន៍​របស់ គ​.​ជ​.​ប បានបង្ហាញ​ឱ្យឃើញថា ការពង្រឹង​កិច្ចសហការ​ល្អ​រវាង គ​.​ជ​.​ប និង​ភាគី​ពាក់ព័ន្ធ គឺជា​កត្តា​យុទ្ធសាស្ត្រ ដើម្បី​ឈានទៅ​សម្រេចបាន​ការរៀប​ចំកា​របោះ​ឆ្នោត​មួយ ប្រកបដោយ​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដែលនាំឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរ ភាព ការរីកចម្រើន និង​ការអភិវឌ្ឍ ។​

​លោក​បញ្ជាក់ថា ក្នុងនាម​ជា​អាជ្ញាកណ្តាល គ​.​ជ​. ប តែងតែ​បង្ហាញជូន​ភាគី​ពាក់ព័ន្ធ អំពី​ការពិត​ជាក់ស្តែង ដែល​កើតមាន​ក្នុង​ដំណើរការ​បោះឆ្នោត និង​របៀប​នៃ​ការគិត​ដើម្បី​ជៀង​វាង​ឱ្យបាន​ដាច់ខាត​នូវ​ការ​ប្រ​គួ​ត​ប្រជែង​គ្នា​ដោយ​មិន​ស្មោះត្រង់ ដែលនាំឱ្យ​បែកបាក់​ជាតិ ការ​ស្អប់ខ្ពើម និង​បំផ្លាញ​ជាតិ សាសន៍​ខ្លួនឯង​នៅក្នុង​សង្គម​ខ្មែរ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​យូរអង្វែង​តរៀង​ទៅ​។ ក្នុងនាម​ជា​អាជ្ញាកណ្តាល គ​.​ជ​.​ប តែងតែ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ក្នុង​ការងារ​អប់រំ អ្នកបោះឆ្នោត ពិសេស​ចំពោះ​យុវជន​ខ្មែរ​ទូទាំងប្រទេស ឱ្យ​ចេះ​គិតពិចារណា​ប្រកបដោយ​ហេតុផល​ច្បាស់លាស់ អំពី​សកម្មភាព​របស់​ខ្លួន​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត សំដៅ​កសាង​នូវ​អនាគត ល្អ សម្រេច​ជោគជ័យ​ក្នុង​គោលដៅ​រួម ដែល​មនុស្ស​គ្រប់រូប​ចង់បាន ។ ក្នុងនាម​ជា​អ​ជ្ញា​កណ្តាល គ​.​ជ ប តែងតែ​បង្ហាញ​អំពី​ការបើក​ទឹកចិត្ត​យ៉ាង​ទូលំទូលាយ បង្ហាញ​ពី​ឆ្នៈ​ពិតប្រាកដ សម្រាប់​អនាគត​ប្រទេសជាតិ ហើយ​ការលើកឡើង​ក្នុង​សេចក្តី​ថ្លែង ការណ៍​របស់ខ្លួន ក៏​គ្មាន​ពណ៌​សម្បុរ​នយោបាយ​ក្នុង​នោះទេ គឺ​សុទ្ធតែ​គំនិត និង​មេរៀន ដើម្បី​បំភ្លឺ សាធារណៈមតិ​ពិសេស​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​ប្រកាន់យក សំដៅ​កសាង​ប្រទេស​ឱ្យបាន ជៀស​ចាក​ផុតពី​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍​ឯង ដោយ​យកគ្នា​ជាស​ត្រូវស្លាប់​រស់ ដែល​ខ្មែរ​ធ្លាប់​ភ្លក់​រស់ជាតិ​រាប់​ទសវត្សរ៍​រួចមកហើយ ។ គ្មាន​ភាគី​ណាមួយ​ដែល​អាចធ្វើឱ្យ គ​. ជ​. ប បោះបង់​អំពើ​ល្អ និង​យុត្តិធម៌​បំផុត​ចំពោះ​ម្ចាស់​បោះឆ្នោត​បានទេ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​៕ រក្សា​សិទ្ធិ​ដោយ ៖ ចេស្តារ​

 

 

spot_img
×