Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ បន្លែ ផ្លែឈើ និង ត្រីសាច់ កំពុងហូរចូលដូចទឹកបាក់ទំនប់ នៅតាមច្រករបៀងមួយចំនួន ក្នុងខេត្តស្វាយរៀង សង្ស័យគ្មានការត្រួតពិនិត្យពីស្ថាប័នជំនាញ..

spot_img

ប្រធានថ្មីសាខាកាំកុងត្រូលខេត្តស្វាយរៀង..ពិបាកជួបជាង ជួបលោក អភិបាលខេត្ត?

ខេត្តស្វាយរៀង ៖ ជារៀងរាល់ថ្ងៃនៅតាមច្រករបៀងមួយចំនួនក្នុងខេត្តស្វាយរៀង គេសង្កេតឃើញមានឈ្មួញជន ជាតិវៀតណាមជាច្រើននាក់ បាននឹងកំពុងមមាញឹកដឹកទំនិញជាច្រើនប្រភេទជាពិសេសគឺបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងទេស នាំចូលមកលក់នៅតាមបណ្តាទីផ្សារមួយចំនួនក្នុងភូមិសាស្ត្រ នៃទឹកដីខេត្តស្វាយរៀង តាមបណ្តាច្រករបៀងមួយចំនួននៅជាប់នឹងព្រំដែនប្រទេសជិតខាង ហើយគេសង្ស័យថា រាល់មុខទំនិញទាំងអស់នោះពុំដែលត្រូវបានមន្ត្រីជំនាញចុះទៅធ្វើការត្រួតពិនិត្យរកសារធាតុ ដែលច្បាប់ហាមឃាត់នោះទេ គឺនិយាយជារួមចូលមួយសេរីគ្មានការរំខានពីសំណាក់មន្ត្រីជំនាញនោះឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ៖ ចំពោះបញ្ហាទំនិញ ដែលត្រូវបានឈ្មួញធ្វើការនាំចូលដូចស្រមោចជញ្ជូនស្ករជារៀងរាល់ថ្ងៃនោះ គឺកើតមានច្រើននៅវេលាទៀបភ្លឺ(ចន្លោះពីម៉ោង៥ទៅម៉ោង៦ព្រឹក) ដោយដឹកជាលក្ខណៈម៉ូតូ រឺ ម៉ូតូរឺម៉ក ដោយមានទ្រុងដាក់ទំនិញយ៉ាងងាយស្រួលពុំចាំបាច់មានរថយន្តដឹកជញ្ជូនបន្តនោះទេ គឺដឹកយកទៅដាក់ឱ្យម៉ូយនៅតាមស្តង់រឺតាមទីផ្សារនានា ជាពិសេសនៅក្រុងបាវិត ហើយបន្តយកមកដល់ផ្សារមួយចំនួននៅក្នុងក្រុងស្វាយរៀងផងដែរហើយក៍មានពួកឈ្មួញខ្លះបានបន្តដឹកម្ហូបចំណី..ទំនិញផ្លែឈើទាំងនោះទៅដាក់នៅតាមបណ្តាអាហាដ្ឋាន…ភោជនីយ៍ដ្ឋាន…និងកាសីុណូខ្លះផងដែរ ។

ប្រភពដដែលបានឱ្យដឹងទៀតថាៈនាពេលកន្លងមកនៅតាមច្រករបៀងដែលត្រូវបានឈ្មួញនាំចូលនូវផ្លែឈើ បន្លែ ត្រីសាច់ផ្សេងៗនោះតែងតែមានមន្ត្រីជំនាញចុះទៅត្រួតពិនិត្យរកសារធាតុគីមីដែលច្បាប់បានហាមឃាត់មិនឱ្យប្រើលើមុខម្ហូបចំណីអាហាររឺប្រើមានចំនួនកំរឹតកំណត់លើបន្លែ ផ្លែឈើ រឺសាច់សត្វហើយជាលទ្ទផលគឺបានរកឃើញនូវសារធាតុថ្នាំបាញ់សត្វល្អិតនៅលើស្លឹកគូឆាយនិងមើមខ្ទឹមហើយមន្ត្រីជំនាញទាំងនោះក៏ធ្លាប់បានធ្វើការណែនាំដល់ពួកឈ្មួញឱ្យដឹងអំពីផលប៉ៈពាល់ នៃសារធាតុគីមីដែលច្បាប់ហាមឃាត់ចំពោះសុខភាពរបស់អ្នកបរិភោគ។

ប្រភពខាងលើបានឱ្យដឹងបន្តទៀតថា ៖ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាទីបំផុតនោះ គឺកំឡុងនាពេលចូលឆ្នាំចិន.វៀតណាមកន្លងទៅថ្មីៗនេះ បន្លែនិងផ្លែឈើត្រូវបានឈ្មួញសម្រុកនាំចូលយកមកលក់ពាាសពេញទីកន្លែងដោយពុំបានធ្វើឱ្យរំខានដល់មន្ត្រីជំនាញណាម្នាក់ឡើយដែលក្រៅតែពីកងកំលាំងសមត្ថកិច្ចនៅការពារព្រំដែនតែប៉ុណ្ណោះដែលជាអ្នកនៅការពារខ្សែរបន្ទាត់ព្រំដែន។តើសុខភាពរបស់អ្នកបរិភោគសព្វថ្ងៃនឹងទៅជាយ៉ាងណាវិញបើមន្ត្រីជំនាញវិញនាំគ្នានៅសម្ងំឈឹងមិនអើពើរឺមួយក៏រវល់ជាប់ចូលឆ្នាំចិន..វៀតណាមស្រវឹងខ្មែរទេដឹងបានជាគ្មានសកម្មភាពអ្វីសោះតាំងតែពីដូរប្រធានថ្មី?

ពាក់ព័ន្ធទៅនិងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋខាងលើនេះផងដែររស្មីកម្ពុជាពុំអាចធ្វើការទំនាក់ទំនងជាមួយលោក ផឹង និល ប្រធានសាខាកាំកុងត្រូលថ្មីដែលទើបធ្វើការផ្លាស់ប្តូរមកពីខេត្តកំពង់ស្ពឺកាលពីដើមខែកុម្ភៈឆ្នាំ២០១៨នេះឡើយ នៅថ្ងៃទី២១ខែកុម្ភៈឆ្នាំ០១៨នេះដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល .ម៉្យាងទៀតសូម្បីតែលេខទូរសព្ទ័ក៏មន្ត្រីក្រោមឱវាទមិនស្គាល់លេខប្រធាននោះដែរ គឺពិបាកជួបជាងលោកអភិបាលខេត្តទៅទៀតពីព្រោះលោកអភិបាលខេត្តតែងតែផ្តល់ព័ត៍មានដល់អ្នកសារព័ត៌មាន ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះលេខទូរស័ព្ទ ០៩៧ ៥៩៨ ៥៥៩ ៨ ដែលមានអ្នកអៈអាងថា ជាជំនួយការរបស់លោក ផឹង និល បានប្រាប់តាមទូរស័ព្ទយ៉ាងប្រហើរថា៖ វាជាការធម្មតាទេនៅតំបន់មាត់ច្រកព្រំដែនអញ្ចឹងប្រជាពលរដ្ឋនៃប្រទេសទាំងសងខាងតែងតែមានការផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមកអញ្ចឹងហើយ.ម៉្យាងទៀតដោយសារលោកប្រធានទើបនឹងមកថ្មីមានការរវល់ច្រើន sic…។

ទោះបីជាយ៉ាងណាក៏ដោយមជ្ឈដ្នានទូទៅគេទន្ទឹងរង់ចាំមើលថ្វីដៃរបស់លោក ផឹង និល ដែលជាប្រធានសាខាកាំកុងត្រូលថ្មីរបស់ខេត្តស្វាយរៀងបញ្ចេញនូវថ្វីដៃសំរាប់អ្នកទទួលទានគ្មានសារធាតុគីមីដែលច្បាប់បានហាមឃាត់ហើយក៏ដើម្បីផលប្រយោជនយើងទាំងអស់គ្នាឱ្យមានភាពរលូនដូចកាលពីជំនាន់ប្រធានមុនៗជាក់ជាពុំខាននោះឡើយ បើពុំដូច្នេះទេច្បាស់ជាក្តីព្រួយបារម្មណ៍នៃអ្នកបរិភោគនៅតែកើតមានជាក់ជាពុំខាន!!!៕ វ៉ៃកូ

spot_img
×