Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡិច​ស៊ី​ស RX300 បត់​ឆ្វេង ត្រូវ Nissan Frontier បុក​ពីក្រោយ​ខូចខាត​ទាំងសងខាង​

spot_img

​ភ្នំពេញ​៖​រថយន្ត​ឡិច​ស៊ី​ស RX300 បើក​បត់​ឆ្វេង​ត្រឡប់ក្រោយ ត្រូវ​រថយន្ត Nissan Frontier បោះពួយ​លឿន​មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ខូចខាត​ទាំងសង្ខាង តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នេះ​នៅវេលា​ម៉ោង​១១​និង​៥០​នាទី នៅ​ចំណុច​ផ្លូវ​បេតុង OCIC ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​រថយន្ត​ទី​១​ម៉ាក ឡិច​ស៊ី​ស​RX300​ពណ៌​ស្ករ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 2A-3567 បើកបរ ដោយ​បុរស​ចំណាស់​ម្នាក់ ធ្វើដំណើរ​ពី​ត្បូង​មក​ជើង​។ ចំណែក​រថយន្ត​ទី​២​ម៉ាក Nissan Frontier​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ​22Z-6483 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​រថយន្ត ឡិច​ស៊ី​ស បើកបរ​ដោយ​បុរស​ម្នាក់​។​

​តាម​សាក្សី​ពី​កន្លែងកើតហេតុ​បានដឹងថា ខណៈ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ឡិច​ស៊ី​សបាន​ស៊ីញ៉ូ​បត់​ឆ្វេង ស្របគ្នា​នោះ​ក៏មាន​រថយន្ត Frontier ខាងលើ​បាន​បោះពួយ​មកពី​ក្រោយ​យ៉ាង​លឿន បុក​ចំ​ពីក្រោយ​ចំហៀង​ខាងឆ្វេង វិល​រថយន្ត Frontier មួយ​ជុំ ខូចខាត​ខាងមុខ​ទាំងស្រុង ចំណែក​រថយន្ត​ឡិច​ស៊ី​ស​ខូចខាត​ផ្នែក​ខាងឆ្វេង ។​

​ក្រោយ​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ សហការ​ជាមួយ​ចរាចរណ៍​ក្រុង ចុះមក​វាស់វែង ស្ទួ​ច​យក​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ ៖​ពន្លឺ និង ហេង​វុត្ថា​

spot_img
×