Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​២​នាក់​អះអាងថា គ្រីស្ទី​ន នៅមាន​ដង្ហើម​រហូត​ម៉ោង​១០​ព្រឹក និង​រៀបរាប់​ដំណើរ​ដើមទង នាង​ទៅ​ទ្រាំ​សម្ងំ​ក្អួត​ក្នុង​បន្ទប់ទឹក​រហូត​ដាច់ខ្យល់ ព្រោះ​ហេតុផល​នេះ​… (​វីដេអូ​)

spot_img

បុរស​ម្នាក់​ក្នុងចំណោម​អ្នកទទួលខុសត្រូវ នៅក្នុង​ករណី​ស្លាប់​របស់​នារី​អូ​តែ​ស​រងគ្រោះ បាន​និយាយថា នាង Christine Dacera នៅតែមាន​ដង្ហើម​ទេ នៅ​ម៉ោង ១០ ព្រឹក ថ្ងៃ​ចូលឆ្នាំថ្មី​ទី​១ ខែមករា ប៉ុន្តែ នៅពេល​ចូលមក​មើល​នាង​នៅ​ម៉ោង ១២ ថ្ងៃត្រង់ ក៏បាន​រកឃើញថា បបូរមាត់​របស់ Dacera បាន​ប្រែជា​ពណ៌​ស្វាយ​បាត់ទៅហើយ និង​នាង​ក៏​ផុតដង្ហើម​នៅ​គ្រានោះ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ ANC, Clark Rapinan ដែល​ស្ថិត​ក្នុងចំណោម​មនុស្ស ១០ នាក់ នៅក្នុង​បន្ទប់​ជាមួយ​នាង Dacera បាន​និយាយថា នាង​បាន​ក្អួត​រួចទៅហើយ​នៅក្នុង​បន្ទប់​សណ្ឋាគារ​ដាច់ដោយឡែក​មួយ សូម្បីតែ​ក្អួត​មុន​ម៉ោង ៤ ព្រឹក​។​

Rapinan មិត្តភក្តិ​ដទៃទៀត​មាន​គ្នា​ប្រហែល ៧ ទៅ ៨ នាក់ ស្នាក់នៅ​បន្ទប់​លេខ 2207 បាន​ប្រាប់​គាត់​យកចិត្តទុកដាក់​ឲ្យ​មែនទែន ព្រោះថា Dacera បាន​ក្អួត​ខ្លាំង​នៅ​ទីនោះ​។​

​នៅ​ម៉ោង​ប្រហែល ៦ ព្រឹក បន្ទាប់ពី​ពួកគេ​បាន​នាំ Dacera ត្រឡប់​ទៅ​បន្ទប់​របស់​ពួកគេ​វិញ គឺ​បន្ទប់​លេខ 2209 នាង​ក៏បាន​ត្អូញត្អែរ​ឈឺក្បាល ហើយ​ចាប់ផ្តើម​ក្អួត​ម្តងទៀត​។ នៅពេលនោះ Rapinan រួមជាមួយ​មិត្តភក្តិ ៥ នាក់ បាន​ជួយ​នាង​។​

Rapinan ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា នៅ​ម៉ោង ៨ ព្រឹក គាត់​គឺជា​មនុស្ស​ម្នាក់​គត់​ដែល​នៅ​ជួយ​មើល Dacera ដែល​បន្ទាប់មក នាង​បាន​ទ​ទួ​ច​ឲ្យ​ជួយ​គ្រា​ទៅ​បន្ទប់​អាង​ងូតទឹក ដើម្បី​កុំ​ឲ្យ​ក្អួត​ប្រឡាក់​ប្រឡូក​គ្រែ​សណ្ឋាគារ​គេ​។​

​ដោយឡែក មិត្តភក្តិ​របស់​នាង គឺ Rommel Galido បាន​និយាយថា គាត់​បាន​រកឃើញ Dacera នៅក្នុង​បន្ទប់ទឹក​នៅ​វេ​ល​ម៉ោង ១០ ព្រឹក ដោយ​នៅពេលនោះ នាង​នៅតែមាន​ដង្ហើម​។ នាង​បានដាក់​ដៃ​ឱប​ពោះ ហើយ​បានធ្វើ​កាយវិការ​មួយ​ឲ្យ​ខ្លួន​ចាក​ចេញពី​នាង ដោយ​ទុក​ឲ្យ​នាង​នៅ​ម្នាក់ឯង​។ តែ​យ៉ាងណា ជំនួស​ឲ្យ​ការមិន​នាំយក​នាង​ទៅ​គេង​នៅ​គ្រែ​បន្ទប់​វិញ Galido ក៏បាន​យក​ភួយ​មក​ដណ្តប់​ឲ្យ​នាង​។​

Galido បន្ថែម​បន្តថា​៖ «​ប៉ុន្តែ នៅពេល​ខ្ញុំ​វិលត្រឡប់​មក​មើល​នាង​នៅ​ម៉ោង ១២ ថ្ងៃ ដើម្បី​ប្រាប់​នាង​ថា ខ្ញុំ​ត្រូវ​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ ព្រោះ​ខ្ញុំ​នៅតែ​ជាប់​បន្តធ្វើ​ការងារ នៅពេលនោះ ខ្ញុំ​ក៏បាន​កត់សម្គាល់​ឃើញថា នាង​លែង​ដកដង្ហើម​បាត់ទៅហើយ ខណៈ​បបូរមាត់​របស់​នាង​ក៏​ប្រែ​ពណ៌​ស្វាយ ប៉ុន្តែ មើលទៅ​នាង​ហាក់​នៅតែ​មានជីវិត នៅពេល​ប៉ះ​នាង​»​។

​ក្រោយពី​បានឃើញ​បែបនេះ ភ្លាមៗ​នោះ Galido ក៏បាន​ប្រញាប់​ទៅ​ដាស់​មិត្តភក្តិ ៤ នាក់​ផ្សេងទៀត ដែល​កំពុងតែ​នៅក្នុង​បន្ទប់ ដើម្បី​មកជួយ​មើល​នាង ហើយ​ពួកគេ​ក៏​ចាប់ផ្តើម​ជួយសង្គ្រោះ​បឋម​ទៅ​នាង ។ ហើយ​បន្ទាប់មក ពួកគេ​ក៏បាន​ហៅ​បុគ្គលិក​សណ្ឋាគារ​ឲ្យ​ជួយ​ផងដែរ​។​

​តែ​ទោះយ៉ាងណា ជា​អកុសល នៅពេល​បញ្ជូនទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា​នាង​បាន​ស្លាប់​បាត់ទៅហើយ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×