Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារព័ត៌មាន​បរទេស​មួយចំនួន​ថា «​កម្ពុជា​មិន​ទទួលយក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​របស់​ចិន​», សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ទាត់ចោល​ការចេញផ្សាយ ហើយ​ថា “​ខ្ញុំ​មិនដែល​បាន​និយាយ​បែបនេះ​ទេ​”

spot_img

​ភ្នំពេញ​៖ សារព័ត៌មាន​បរទេស​មួយចំនួន​របស់​ដូចជា Nikkei Asia និង​ផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន​ថៃ​ថា កម្ពុជា​មិន​ទទួលយក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​របស់​ចិន ករណីនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ទាត់ចោល​ទាំងស្រុង​ចំពោះ​ការចេញផ្សាយ​របស់​សារព័ត៌មាន​ទាំងនោះ ហើយ​ថា “​ខ្ញុំ​មិនដែល​បាន​និយាយ​បែបនេះ​ទេ​” ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ថា «​ខ្ញុំ​មិនដែល​បាន​និយាយ​បែបនេះ​ទេ មិនដែល​បានលើកឡើង​អំពី​វ៉ាក់សាំង​ឈ្មោះ​នេះ ឬ​ឈ្មោះ​នោះទេ យើង​ទទួល​យកតែ​វ៉ាក់សាំង ណា​ដែល​ទទួល ស្គាល់​ដោយ​អង្គភាព​សុខភាព​ពិភពលោក​តែប៉ុណ្ណោះ ការចេញផ្សាយ​របស់​សារព័ត៌មាន​នេះ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ​»​។​

​សារព័ត៌មាន​Nikkei Asia បាន​ផ្សាយ​ថា «​ហ៊ុន សែន និយាយ​មិន​យក​វ៉ាក់សាំង Sinovac របស់​ចិន កម្ពុជា​មិនមែន​ធុងសំរាម មិនមែន​កន្លែង​ពិសោធន៍​វ៉ាក់សាំង ប្រជាជន​កម្ពុជា​មិនមែន​សត្វ​កណ្ដុរ​សម្រាប់​សាកល្បង​វ៉ាក់សាំង បើ​ទិញ​ចំពោះ​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ WHO និង COVAX ប៉ុណ្ណោះ​»៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×