Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ស្នើ​នាយករដ្ឋមន្ត្រី តម្លើង​ឋានន្តរស័ក្តិ​នាយទាហាន​ចំនួន ១២​រូប នៅ​សាកលវិទ្យាល័យ​ការពារជាតិ​

spot_img

​ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានធ្វើ​លិខិត​ស្នើសុំ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តម្លើង​ឋានន្តរស័ក្តិ​នាយទាហាន​ចំនួន ១២​រូប នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជម្រាបជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ដោយ​ផ្អែកទៅលើ​ស្នាដៃ​សមត្ថភាព និង​បទពិសោធន៍ ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ​កន្លងមក ក្រសួងការពារជាតិ អនុញ្ញាត​ស្នើ​តម្លើង​ឋានន្តរស័ក្តិ​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ចំនួន ១២​រូប ដែលមាន​រាយ​នាម​ដូចខាងក្រោម ៖
​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ​
១ -​ឧ​ត្ត​ម​សេនីយ៍​ត្រី ថោង លី អត្តលេខ ០១៦៩៦៩ សាកលវិទ្យាធិការរង​សាកលវិទ្យាល័យ​ការពារជាតិ​។​
​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី​
១-​វរសេនីយ៍ឯក ផល សុភាព អត្តលេខ ០៦៨០១៣ នាយករង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ក្រោយ បរិញ្ញាបត្រ សាកលវិទ្យាល័យ​ការពារជាតិ​
២-​វរសេនីយ៍ឯក វណ្ណ សុធា អត្តលេខ ១៦១៨០៧ នាយករង មហាវិទ្យាល័យ​ព័ត៌មានវិទ្យា និង​ភស្តុភារ ហិរញ្ញវត្ថុ​យោធា សាកលវិទ្យាល័យ​ការពារជាតិ​
៣-​វរសេនីយ៍ឯក វង សីហា អត្ត​លេខា ០៣១៨៧៣ នាយករង មហាវិទ្យាល័យ​ព័ត៌មានវិទ្យា និង​ភស្តុភារ ហិរញ្ញវត្ថុ​យោធា សាកលវិទ្យាល័យ​ការពារជាតិ
៤-​វរសេនីយ៍ឯក សូរ ជុំ អត្ត​លេខា ០១៩៨៧៥ នាយករង​មជ្ឈមណ្ឌល​កិច្ចការ​សាស្ត្រាចារ្យ យោធា​ចា​រ្យ សាកលវិទ្យាល័យ​ការពារជាតិ​
៥-​វរសេនីយ៍ឯក វណ្ណ សិលា អត្តលេខ ០៥៩១០៨ នាយរង​សេនាធិការ​ហ្វឹកហ្វឺន សាកលវិទ្យាល័យ​ការពារជាតិ​
៦-​វរសេនីយ៍ឯក ហេង សេង​ហូ អត្តលេខ ០២៤៩៩៩ នាយករង មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ក្រោយ​បរិញ្ញាបត្រ សាកលវិទ្យាល័យ​ការពារជាតិ​
៧-​វរសេនីយ៍ឯក យ៉ែម សុវណ្ណ អត្តលេខ ០៣៤៩៣៧ យោធា​ចា​រ្យ​ស៊ើបការណ៍ មជ្ឈមណ្ឌល​កិច្ចការ​សាស្ត្រាចារ្យ យោធា​ចា​រ្យ សាកលវិទ្យាល័យ​ការពារជាតិ​
៨-​វរសេនីយ៍ឯក សា​រ៉ាវុធ អត្តលេខ ០១៩៥៩៩ យោធា​ចា​រ្យ​អប់រំ​ចិត្តសាស្ត្រ​យោធា មជ្ឈមណ្ឌល​កិច្ចការ​សាស្ត្រាចារ្យ យោធា​ចា​រ្យ សាកលវិទ្យាល័យ​ការពារជាតិ​
៩-​វរសេនីយ៍ឯក ចេង សេរី​វុ​ធ អត្តលេខ ០៤៩៨៩៥ យោធា​ចា​រ្យ​លំ​ហាត់​របៀប មជ្ឈមណ្ឌល​កិច្ចការ​សាស្ត្រាចារ្យ យោធា​ចា​រ្យ សាកលវិទ្យាល័យ​ការពារជាតិ​
១០-​វរសេនីយ៍ឯក លឺ រដ្ឋា អត្ត​លេខា ០៤៧៨៥៩ នាយករង មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍ ឯកសារ និង​បណ្ណាល័យ សាកលវិទ្យាល័យ​ការពារជាតិ​
១១-​វរសេនីយ៍ឯក នុត វិបុល អត្ត​លេខា ២៣២០៧១ នាយករង មហាវិទ្យាល័យ​វិ​ទ្យ​សាស្ត្រ​សង្គម និង​ភាសា សាកលវិទ្យាល័យ​ការពារជាតិ​។​

លិខិតស្នើ​តម្លើង​ឋានន្ត​តរ​ស័ក្តិ​នាយទាហាន​ចំនួន ១២​រូប នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​ក​ការពារជាតិ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ដែល​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចារ​យល់ព្រម​កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២១៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×