Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជប៉ុន​ផ្តល់​ថវិកា ១៨២,០៣៥ ដុល្លារ​អាមេរិក សម្រាប់​ការពង្រឹង​ការថែទាំ​សុខភាព​សហគមន៍​ក្នុង​ខេត្តកំពង់ចាម​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ខែមករា រាជរដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ១៨២,០៣៥ ដុល្លារ​អាមេរិក ដល់​អង្គការ​មូលនិធិ​ជប៉ុន (PHJ) ក្រោម​គ្រោងការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ដើម្បី​អនុវត្ត “​គម្រោង​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍ និង​បណ្តាញ​គាំទ្រ​សម្រាប់​កុមារ​ក្នុង​ខេត្តកំពង់ចាម (​ឆ្នាំ​ទី ២)”​។

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន និង​លោកស្រី កា​ណា​កុ អ៊ី​ហ្ស៊ី​យ៉ាម៉ា នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ PHJ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ​ដើម្បី​អនុវត្ត​គម្រោង “​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍ និង​បណ្តាញ​គាំទ្រ​សម្រាប់​កុមារ ក្នុង​ខេត្តកំពង់ចាម (​ឆ្នាំ​ទី ២)”​។ យើង​ជឿជាក់ថា ជំនួយឥតសំណង​នេះ នឹង​ជួយ​ក្នុងការ​កែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​ដែល​រស់នៅក្នុង​ទីតាំង​នៃ​គម្រោង​។​

​នៅក្នុង​គម្រោង​នេះ អង្គការ PHJ មាន​គោលបំណង​កាត់បន្ថយ​អត្រា​មរណភាព​នៃ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ និង​លើកកម្ពស់​សុខភាព​កុមារ តាមរយៈ​ការភ្ជាប់​បណ្តាញ​រវាង​បុគ្គលិក​សុខាភិបាល និង​អ្នកស្ម័គ្រចិត្ត​សុខភាព​នៅក្នុង សហគមន៍​។ គម្រោង​នេះ​ក៏​រួមបញ្ចូល​ទាំង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការលើកកម្ពស់​អាហារូបត្ថម្ភ ទៅដល់ ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ (VHSG) ដោយ​ពួកគេ​នឹង​អាច​បង្ហាញ​ពី​របៀប​រៀបចំ​អាហារ​ដែលមាន​ជីវជាតិ​ជាមួយនឹង គ្រឿងផ្សំ​ក្នុងស្រុក​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​

​កម្មវិធី​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ និង ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​នៅតាម​កម្រិត​មូលដ្ឋាន​។ ចាប់តាំងពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា ជាង ៤១​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​ចំនួន​១៣១ ដែល​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​បឋមសិក្សា វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​ក្នុងប្រទេស​កម្ពុជា​។​

ឯកឧត្តម ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ​ក្នុង​គម្រោង ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ថា រដ្ឋាភិបាល​ជប៉ុន​បានចាប់ផ្តើម​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល ជប៉ុន​ចាប់តាំងពី​ឆ្នាំ​២០០២ ដើម្បី​ជួយ​ដល់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការ ក្រៅ​រដ្ឋាភិបាល​ជប៉ុន​ក្នុងប្រទេស​ឬ​តំបន់​កំពុងអភិវឌ្ឍន៍​។ រហូតមកដល់​ពេលនេះ ស្ថានទូត​ជប៉ុន​បានផ្តល់​ជំនួយ​ជាង​១៣០​គម្រោង​នៅ​កម្ពុជា​តាមរយៈ​កម្មវិធី​នេះ​។ គម្រោង​នីមួយៗ​បាន ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​គុណ​ភាព​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​

​សម្រាប់​គម្រោង​ដែល​អនុវត្ត​ដោយ​អង្គការ “People Hope Japan” រដ្ឋាភិបាល​ជប៉ុន​ផ្តល់ ថវិកា​ប្រមាណ ១៨០,០០០ ដុល្លារ​អាមេរិក​។ ចាប់តាំងពី​ឆ្នាំ ២០០៣ អង្គការ​នេះ​បាន​ចូលរួម​ក្នុងការ​ណែនាំ​បច្ចេកទេស​ដល់​បុគ្គលិក​មណ្ឌល​សុខភាព​ក៏ដូចជា​ឆ្មប​មូលដ្ឋាន ព្រមទាំង​សកម្មភាព អប់រំ​សម្រាប់​សហគមន៍​នីមួយៗ​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​សូម​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ការចូលរួមចំណែក​ដល់​ការកសាង​ទំនាក់ទំនង​នៃ​ការជឿទុកចិត្ត​គ្នា​រវាង​មណ្ឌល​សុខភាព និង​ប្រជាជន និង​ការពារ​ការស្លាប់​របស់​មាតា​និង​ទារក​។ នៅ​ខេត្តកំពង់ចាម​អង្គការ​នេះ​នឹង​បន្ត​ធ្វើការ​លើ​ការកសាង​និង​ពង្រឹង​បណ្តាញ​បុគ្គលិក​មណ្ឌល​សុខភាព​និង​អ្នកស្ម័គ្រចិត្ត​សុខភាព​មូលដ្ឋាន កាត់បន្ថយ​ជំងឺ​ដែល​អាច​ការពារ​បាន​និង​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​និង​លើកកម្ពស់​ការលូតលាស់​និង​ការអភិវឌ្ឍ​របស់​កុមារ​ឲ្យ​មាន​សុខ​ភាពល្អ​។ អង្គការ​នេះ​ក៏​នឹងធ្វើ​ការ​លើ ការបង្កើត​សម្ភារៈ​អប់រំ ការអប់រំ​អាហារូបត្ថម្ភ និង​ការបណ្តុះបណ្តាល​ធ្វើ​ម្ហូប​។ ខ្ញុំ​សម្តែង​នូវ​ការកោតសរសើរ​សម្រាប់​ការចូលរួមចំណែក​រប​ស់​អង្គការ People Hope Japan” ដែល​បាននិងកំពុង​ធ្វើការ​លើក​កម្ពស់​សុខភាព​និង​អនាម័យ​របស់​ប្រទេស​កម្ពុជា​អស់រ យៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ខ្ញុំ​សង្ឃឹមថា​គម្រោង​នេះ​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជា ជន​ក្នុង​តំបន់​និង​មណ្ឌល​សុខភាព​ថែមទៀត​ដែល​នាំទៅដល់​ការលើកកម្ពស់​សុខភាព​និង​ការ ថា​ល​ជំងឺ​ដល់​ទារក​។​

​ខ្ញុំ​សង្កេតឃើញថា​នាពេល​ថ្មីៗ​នេះ ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​កែលម្អ​នូវ​គុណភាព​ជីវភាព​រស់ នៅ​របស់​ប្រជាជន ដូចជា ការកាត់បន្ថយ​ភាពក្រីក្រ​និង ការអភិវឌ្ឍ​សង្គម រួមទាំង​បរិស្ថាន​ជុំវិញ សុខាភិបាល​និង​ការអប់រំ​។ បញ្ហា​សុខភាព​និង​អនាម័យ​ក៏​កាន់​តែមាន​សារសំខាន់​ផងដែរ​ជា ពិសេស​នៅពេលដែល​ជំងឺ​កូ​រឹត​១៩ មានការ​គំរាមកំហែង​នៅលើ​ទូទាំង​ពិភពលោក​។ ប្រទេស​ជប៉ុន នឹង​បន្ត​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×