Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ចង្អៀត ៖​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប សម្រេចបាន​ជាង 14%

spot_img

សៀមរាប​៖ របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា “​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប សម្រេចបាន 14.27% (​ដែល​រួមបញ្ចូល​ការងារ​សាងសង់​រួច និង​សម្ភារៈ​ដែល​បាន​បញ្ជូន​ដល់​ការដ្ឋាន​) ជា​វឌ្ឍនភាព​គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១”​។​

​នេះ​ជា​ខ្លឹមសារ នៃ​កិច្ចប្រជុំ​ចង្អៀត ដើម្បី​ពិភាក្សា​លទ្ធផល​ការងារ​អនុវត្ត​គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព​សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន គណៈកម្មការ​អន្តរក្រសួង នា​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការគណរដ្ឋមន្ត្រី ដោយមាន​ការ​ចុ​ល​រួម​ពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​អន្តរក្រសួង ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ពាក់ព័ន្ធ​។​

​ជា​ជំ​ហ៊ាន​បន្ទាប់ គណៈកម្មការ​អន្តរក្រសួង នឹងធ្វើ​ការបន្ត​ការត្រួតពិនិត្យ​តាមដាន​ការងារ ព្រមទាំង​ធ្វើការ​ដោះស្រាយ​កែតម្រូវ​ចំណុច​ខ្វះចន្លោះ ដើម្បី​ធានាថា ការស្ថាបនា នឹង​ពិត​ជាមាន​គុណភាព​តាម​បទ​ដ្ឋា​បច្ចេកទេស​ផ្លូវថ្នល់ និង​សៀវភៅ​បន្ទុក ព្រមទាំង​ជំរុញ​ដោះស្រាយ​នូវ​ផលប៉ះពាល់​ដែល​នៅ​សេសសល់​មួយចំនួន​តូច​ឱ្យបាន​ចង់​សព្វគ្រប់​។​

​សូមបញ្ជាក់ថា​នៅ ថ្ងៃ​សុក្រ ទី​០៨ ខែមករា ឆ្នាំ​២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​
​ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់​មន្ត្រី​បច្ចេកទេស ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ស្ដាប់​ការធ្វើ​បទ​បង្ហាញ បញ្ហា និង​សំណូមពរ​របស់​ក្រុម​ទទួលបន្ទុក​នីមួយៗ សំដៅ​ស្វែងរក​ដំណោះស្រាយ ក៏ដូចជា​ផ្ដល់​អនុសាសន៍​នានា ដើម្បី​ធានា​ឱ្យ​ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​មាន​គុណភាព​ខ្ពស់​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា យើងទាំងអស់គ្នា​ជិះទូក​តែមួយ​រួមគ្នា គឺ​ទូក​រាជរដ្ឋាភិបាល​កម្ពុ​ជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចនេះ​យើង​ត្រូវ​សហការគ្នា​ឱ្យបាន​រឹងមាំ មាន​ឆ​ន្ទះ​ខ្ពស់​និង​មុត​ស្រួច ដោយ​ធ្វើ​អ្វីៗ​ធ្វើ​ម្ដង​ឱ្យ​ហើយ ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យមាន​គុណភាព​ខ្ពស់​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​ក្រសួង ក្នុង​មុខតំណែង​ជា​អនុរដ្ឋលេខាធិការ​ចំនួន​បួនរូប​ដែល​ទើប​ទទួល​ការតែងតាំង​ពី​ព្រះមហាក្សត្រ ដែល​ថ្នាក់ដឹកនាំ​ទាំង​បួន​រូបនោះ​គឺជា​អតីតមន្ត្រី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានចំណេះដឹង បទពិសោធន៍ និង​ស្នាដៃ​ខ្ពស់​ក្នុង​ការងារ​សាធារណការ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ឲ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ និង​សម្រេច​តាម​ផែន​ការដែល​បានគ្រោង​ទុក​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​អង្គភាព​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​របស់ខ្លួន​ដោយ​យកចិត្តទុកដាក់ និង​មាន​ទំ​នួន​ខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ផ្ដាំ​ផ្ញើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការ និង​ពិភាក្សាគ្នា​រិះរក​បច្ចេកទេស​ល្អៗ​សាងសង់​សង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ ហើយ​ក្នុងករណី​ការសាងសង់​កន្លងមក​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ត្រូវ​កែសម្រួល​ឱ្យ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ឡើងវិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×