Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​កៅស៊ូ នឹង​ជម្រុញ​ឱ្យ​កសិករ​កៅស៊ូ​គ្រួសារ ប្រមាណ​ជា ៣០០ គ្រួសារ​ក្នុងស្រុក​ពេ​ជ្រា​ដា អាច​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ ប្រកបដោយ​ចីរភាព

spot_img

ស្រុក​ពេ​ជ្រា​ដា​៖ កសិករ​កៅស៊ូ​គ្រួសារ​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​បានទទួល​ការបណ្តុះបណ្តាល បច្ចេកទេស និង​ការអនុវត្ត​ផ្ទាល់​ក្នុងការ​អនុវត្ត​ការផលិត​កៅស៊ូ ប្រកបដោយ​និរន្តរភាព​ដែលជា​ផ្នែក​នៃ គម្រោង​ដៃគូ​ពហុភាគី​សម្រាប់​ខ្សែចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ ប្រកបដោយ​និរន្តរភាព​ក្នុងប្រទេស​កម្ពុជា​។ គាំទ្រ​ជំនួយ​ថវិកា​ដោយ BMZ កិច្ចសហប្រតិបត្តិការ​រយៈពេល​បី​ឆ្នាំ​រវាង​អង្គការ WWF-​កម្ពុជា អគ្គនាយកដ្ឋាន កៅស៊ូ​នឹង​ជម្រុញ​ឱ្យ​កសិករ​កៅស៊ូ​គ្រួសារ​ប្រមាណ​ជា ៣០០ គ្រួសារ​អាច​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ ប្រកបដោយ​ចីរភាព ហើយ​អាច​លើកកម្ពស់ ជីវភាព​របស់​ពួកគាត់ និង​ជម្រុញ​ពួកគាត់​ឱ្យចូល​រួម​បន្ថែម ក្នុង​កិច្ចការ​ធនធានធម្មជាតិ ក្នុង​សហគមន៍ ។

​អង្គការ WWF-Cambodia និង​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ម្សិលមិញ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ដំបូង​របស់​ពួកគេ​ដើម្បី​កសាង​ភាពជា​ដៃគូ​ពហុ​តួ​សង្វាក់​សម្រាប់​ខ្សែសង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​តម្លាភាព​និង​និរន្តរភាព​នៅ​កម្ពុជា​។​

​នៅ​ប្រទេស​កម្ពុជា​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល ៣ ឆ្នាំ​បាន​ចូលរួម​និង​ធ្វើការ​ជាមួយ​តួអង្គ​សំខាន់ៗ ដែល​ពាក់ព័ន្ធ​ពី​រាជរដ្ឋាភិបាល​វិស័យ​ឯកជន​អង្គការក្រៅរដ្ឋាភិបាល​និង​ម្ចាស់​ចម្ការកៅស៊ូ​តូចៗ​នៅ​ខេត្តមណ្ឌលគិរី ដើម្បី​លើកកម្ពស់​ផលិតកម្ម​កៅស៊ូ​ប្រកបដោយ​ចីរភាព​រួមចំណែក​ដល់​ការកែលំអ​ជីវភាព​រស់​នៅ​របស់​អ្នក​ដាំ​កៅស៊ូ​ជនជាតិដើម​ភាគតិច​និង កម្មករ​។​

​ការលើកកម្ពស់​ចម្ការ​កៅស៊ូ​ខ្នាតតូច​របស់​កសិករ​ប្រកបដោយ​ចីរភាព និង​ការទទួលខុសត្រូវ​តាមរយៈ​ការអនុវត្ត​ការអនុវត្ត​ការគ្រប់គ្រង​ល្អ​បំផុត​នៅ​កម្ពុជា​នឹងមិន​ត្រឹមតែ​បង្កើត​ការងារ និង​ប្រាក់ចំណូល​សម្រាប់​សហគម​ន៍​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​លើ​ធនធានធម្មជាតិ ដោយ​ការប្រើប្រាស់​ដី​ដាំ​កៅស៊ូ​ដែលមាន​ស្រាប់​និង លោក​សេង​ទៀក​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ WWF-Cambodia បាន​មានប្រសាសន៍ថា ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ថ្ងៃនេះ អង្គការ WWF-Cambodia សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​ធ្វើការ​ជា​ដៃគូ ជាមួយ​ភ្នាក់ងារ​បច្ចេកទេស​និង​រដ្ឋាភិបាល​ដែលមាន​ការទទួលខុសត្រូវ​។

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​គាំទ្រ​ការប្តេជ្ញាចិត្ត​រួមគ្នា នៅក្នុង​វេទិកា​ភាពជា​ដៃគូ​ពហុភាគី ដែល​ភាគី​ទាំងអស់​ចូលរួម​ចែករំលែក​ចំណេះដឹង និង​ព័ត៌មាន​ស្តីពី​ផលិតកម្ម​កៅស៊ូ​ប្រកបដោយ​និរន្តរភាព និង​អាច​ចូលរួមចំណែក​ដល់​គោលនយោបាយ​ស្តីពី​ខ្សែសង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ក៏​ផ្តល់នូវ​ឱកាស​សម្រាប់​ការកសាង​សមត្ថភាព សម្រាប់​ការអនុវត្ត​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព ដែល​ជំរុញឱ្យមាន​ការចូលរួម​ពី​សំណាក់​កសិករ​តូចតាច ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ​របស់​ស​ហគ​មន៍​។​

លោក​ប៉ុល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​មានប្រសាសន៍ថា​“ ការកសាង​សមត្ថភាព និង​ផ្តល់​ជំនាញ​បច្ចេកទេស​ដល់​កសិករ​តូចតាច និង​មន្ត្រី​បច្ចេកទេស​ក្នុង​វិស័យ​កៅស៊ូ​បន្ថែម​លើ​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កៅស៊ូ នឹងចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កៅស៊ូ​របស់​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព​។ ”

​ដើម្បី​ជួយ​ណែនាំ​ការអនុវត្ត​កៅស៊ូ​ប្រកបដោយ​ចីរភាព អគ្គនាយកដ្ឋាន​កៅស៊ូ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត WWF និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា (CRRI) បាន​រួមគ្នា​បោះពុម្ព​និង​ចែកចាយ​សៀវភៅ​ណែនាំ បច្ចេកទេស​សម្រាប់​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ក្នុង​បច្ចេកទេស​ប្រមូល​ផល​ជ័រ​និង បានផ្តល់​ការបណ្តុះបណ្តាល​ចាំបាច់​គួបផ្សំ នឹង​ការបង្ហាញ​ជាក់ស្តែង​និង​បទពិសោធន៍​ជាក់ស្តែង​នៅ​ទីតាំង​ចម្ការកៅស៊ូ​ដល់​ម្ចាស់​ដី​កៅស៊ូ​តូចៗ​ចំនួន ៦០ នាក់​និង​មន្ត្រី​រដ្ឋាភិបាល​រួមបញ្ចូល​គ្នា​មកពី​ខេត្ត​ចំនួន ២០ នៅ​ទូទាំងប្រទេស​។​

​បច្ចុប្បន្ននេះ​អ្នក​ដាំ​កៅស៊ូ​ចំនួន ១០០ នាក់​មកពី​តំបន់​ការពារ​សហគមន៍​ចំនួន ៥ ជាប់​នឹង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បាន​គាំទ្រ​ដោយ​អង្គការ WWF បាន​ចូលរួម​រួចហើយ ក្នុង​គោលបំណង​ឈានទៅរក​អ្នក​ដាំ​កៅស៊ូ​ចំនួន ៣០០ នាក់​នៅ​ឆ្នាំ ២០២២ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×