Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ប្រុស​ស្រី ២​នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​សម្លាប់ នៅក្នុង​សណ្ឋាគារ​រួច​រត់គេចខ្លួន​បាត់ស្រមោល​

spot_img

​ភ្នំពេញ​÷ ជនជាតិ​ចិន​ប្រុស​ស្រី ២​នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ​បន្ទាប់ពី​មាន​ជន​មិន​ស្គាល់មុខ​បានសម្លាប់ នៅ​បន្ទប់​លេខ​៩០១ ជាន់​ទី​០៩ ក្នុង​សណ្ឋាគារ LH Residence ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ហេតុការណ៍​នេះដែ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣​និង​៤០​នាទី​រសៀល ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ដែល​ស្ថិតនៅ​តាមផ្លូវ លេខ​៩ ខាងត្បូង​ផ្សារ​កាប់​គោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​មក​សារព័ត៌មាន CEN ថា នៅ​មុនពេល​កើតហេតុ មាន​នាក់​បោសសម្អាត​នៅក្នុង​បន្ទប់​បាន​គោះទ្វារ ដើម្បី​ចូលទៅ​សម្អាត ស្រាប់តែ​ពេលនោះ នៅក្នុង​បន្ទប់​ខាងលើ ពុំមាន​ចាក់សោរ​នោះទេ​

​បន្ទាប់មក បុគ្គលិក​បោសសម្អាត​បន្ទប់​ក៏បាន​ច្រាន​ទ្វារ​ចូលទៅក្នុង ស្រាប់តែ​ស្រឡាំងកាំង​ក៏​បានឃើញ​ជនជាតិ​ចិន ២​នាក់​ប្រុស​ស្រី ដេកស្លាប់​នៅក្នុង​បន្ទប់​បាត់ទៅហើយ ហើយ​ភ្លាមៗ​នោះ ដែរ​ក៏បានរ​ត់ទៅ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ចុះមក​ទីតាំង​កើតហេតុ​ដើម្បី​ជួយ​អន្តរាគមន៍​និង​ធ្វើការ​ពិនិត្យ​ជុំវិញ​ទីតាំង​កន្លែងកើតហេតុ ដើម្បី​រក​វ​ត្តុ​តាង​ផ្សេងៗ​ដើម្បី​កត់​រកមុខ​សញ្ញា​ជនបង្ក​។​

​ក្រោយពេល​កើតហេតុ​ខាងលើ​សម​ត្ត​កិច្ច​មូលដ្ឋាន​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​ជំនាញ កោសល្យវិច័យ ចុះ​ធ្វើការ​សាកសួរ និង​កំណត់​អត្ត​សញ្ញា​របស់​ជនដៃដល់ ដើម្បី​តាម​ឃាត់​យកមក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×