Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ បាន​បើករថយន្ត​ម៉ាក​ព្រូស ទៅបុក​រថយន្ត​ដឹក​សំរាម​ពីក្រោយ ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​រួមទាំង​អ្នកដំណើរ​២​នាក់​ទៀត បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿនក្នុងស្ថានភាព​ស្រវឹង​ជោក ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​សំរាម បណ្តាល​ឲ្យ​ត្រូវ​កម្មករ​ប៉ើង​ទៅមុខ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ស្រាល ២​នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ចំណែកឯ​អ្នកបង្ក​បើកទ្វារ​រត់គេចខ្លួន​ឃាត់​បានតែ​នាក់​រួម​ដំណើ​២​នាក់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០​នាទី​យប់​ត្រូវ​នឹង​ថ្ងៃ​ពុធ​ទី ១៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រ​ភ​ព័ត៌មាន​ពី​កម្មករ​ប្រមូល​សំរាម បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ស៊ីន​ទ្រី ដឹក​សំរាម​មួយគ្រឿង មិនមាន​ផ្លាកលេខ​ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​លិច​មក​កើត មកដល់​ច​ណុ​ច​កើតហេតុ បាននាំគ្នា​ឈុប​ដើម្បី​ប្រមូល​សំរាម​តាម​ដងផ្លូវ ខណៈពេល​ភ្លាមៗ​នោះដែរ ស្រាប់​តែមាន​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2BE 6693
​ធ្វើដំណើរ​ពីក្រោយ​ស្រប​ទិស​គ្នា ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ជ្រុល​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ត្រូវ​កម្មករ​ប៉ើង​ទៅមុខ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​និង​ស្រាល​២ នាក់​។ ចំណែកឯ​រថយន្ត​បង្ក​វិញ រង​ការ​ខូ​ត​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ធ្វើការ​វាស់វែង​យក​រថយន្ត​ខាងលើ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×