Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បាន​ឆ្លងកាត់​មហា​ឧបសគ្គ​ធំៗ​រាប់មិនអស់ , អបអរសាទរ​ខួប​ទី ៣៦ ឆ្នាំ​នៃ​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ គឺជា​ខួប​ទី ៣៦​ឆ្នាំ នៃ​ការ​កាន់តំណែង​ជា នាយករដ្ឋមន្ត្រី​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែល​ពេលនោះ សម្តេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី​ដែលមាន​វ័យក្មេង​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ មកដល់​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​នាយករដ្ឋមន្ត្រី​ដែល​ពលរដ្ឋ​គោរព​ស្រឡាញ់ និង​គាំទ្រ​ខ្លាំង​បំផុត ហើយ​ដែល​រក្សា​តំណែង​ជា​នាយករដ្ឋមន្ត្រី​បានយូរ​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ៣៦​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​បាន​ឆ្លងកាត់​មហា​ឧបសគ្គ​ធំៗ​រាប់មិនអស់ ប៉ុន្តែ​ប្រមុខ​ដឹកនាំ​ដ៏​វៃឆ្លាត​និង​មានបទពិសោធន៍​បំផុត​របស់​កម្ពុជា​បាន​ដឹកនាំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​មានមុខមាត់​លើ​ឆាក​អន្តរជាតិ មកទល់​សព្វថ្ងៃ​។​

​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស សូម​គោរព​ជូនពរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​សុខ​ភាពល្អ​ដើម្បី​បន្ត​ដឹកនាំ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​រុងរឿង និង​ដើម្បី​ផ្តល់​ជា​ម្លប់​ដ៏​កក់ក្តៅ​បំផុត​សម្រាប់​ប្រទេសជាតិ​ទាំងមូល​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​ឮ

spot_img
×