ភ្នំពេញ៖ បន្ទាប់ពីទីផ្សារបិទកាលពីរសៀលម្សិលមិញ សន្ទស្សន៍ទីផ្សារបានបន្តកើនឡើង ចំនួន០,៣៨ភាគរយទៀត ដល់៦៣៧,៧៩ ពិន្ទុ។
ភាគហ៊ុន រដ្ឋាករស្វយ័តក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង ភាគហ៊ុនអេស៊ីលីដាបានកើនឡើងចន្លោះពី២០រៀល ទៅ១០០រៀល មកដល់៦.២០០រៀល ១.១៩០រៀល និង១៦.៧៨០រៀល រៀងគ្នា។
ផ្ទុយទៅវិញ ភាគហ៊ុនហ្ក្រេនធ្វីន និងកំពង់ផែស្វយ័តក្រុងភ្នំពេញបានធ្លាក់ចុះ១៥០រៀល និង១០០រៀល មកត្រឹម ៣.៤៥០រៀល និង១១.៦០០រៀល។
ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៦០,៥៦ លានរៀល ដែលក្នុងនោះអេស៊ីលីដា និងរដ្ឋាករស្វយ័តក្រុងភ្នំពេញ មានចំណែកប្រហាក់ប្រហែលគ្នាចំនួន ៤១ភាគហ៊ុន៕
រក្សាសិទ្ធិដោយ : CEN