Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បាត់ដំបង ដុត​កម្ទេចចោល​ទំនិញ​ខូចគុណភាព​ជិត ២​តោន ដែល​ដកហូត​ពី​អាជីវករ ដើម្បី​ការពារ​សុខភាព​

spot_img

បាត់ដំបង​៖ ទំនិញ​ស្រា អាហារ​ងៀត នំ​និង​អាហារ​កំប៉ុង​ខូចគុណភាព​ចំនួន​ជិត ២​តោន ត្រូវបាន​យកទៅ​ដុត​ក​ម្ទេ​ចោល​នៅ​ទីលាន​ដុត​សំរាម​ខេត្ត បន្ទាប់ពី​ស្ថាប័ន​ការពារ​អ្នកប្រើប្រាស់ កិច្ចកា​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​កាំ​កុង​ត្រូ​ក​) សាខា​ខេត្តបាត់ដំបង ដកហូត​បាន​ពី​អាជីវករ​លក់ដូរ​តាម​ផ្សារ​និង​តាម​ផ្ទះ​លក់ដូរ​។​
​ក្នុងពេល​ដុត​កម្ទេច​ទំនិញ​ខូចគុណភាព​នេះ មានការ​ចូលរួម​ពី​លោក អ៊ុយ សុធាវី អភិបាលរង​និង​ព្រះរាជ​អាជ្ញាធរខេត្ត​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១៣​ខែមករា ឆ្នាំ​២០២១ ។​

​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​កាំកុងត្រូល​)​សាខា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា​ទំនិញ​ទាំងអស់នេះ​គឺ​ត្រូវ​ដកហូត​បាន​កាលពី​ឆ្នាំ​២០២០ ដែលមាន​ទម្ងន់​សរុប​ចំនួន ១៨១០​គីឡូក្រាម ក្នុងនោះ​មាន​ភេសជ្ជៈ ស្រា អាហារ​ងៀត នំ និង​អាហារ​កំប៉ុង​ជាដើម ។​

​លោក ផេង សិទ្ធី អភិបាលក្រុង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បងប្អូន​អាជីវករ ត្រូវតែមាន​ភាពស្មោះត្រង់​ចំពោះ​អតិថិជន​របស់ខ្លួន ដោយ​ដាក់តាំង​ផលិតផល​មានគុណ​ភាពល្អ ត្រូវ​ចេះ​ពិនិត្យមើល​កាលបរិច្ឆេទ​ទំនិញ​របស់ខ្លួន​មុននឹង​ដាក់លក់ ចៀសវាង​មាន​បញ្ហា​ផ្នែក​សុខភាព ដល់​អ្នក​បរិភោគ​ឬ​ប្រើប្រាស់ ពិសេស​មុន​យក​ទំនិញ​មក​លក់​បន្ត ត្រូវ​ស្គាល់​ទីតាំង​ផលិត​ឲ្យ​ច្បាស់លាស់ ។ សម្រាប់​អ្នកទិញ​វិញ ក៏ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ផងដែរ ពី​ផលិតផល​ដែល​គេ​លក់​ឲ្យ ដោយ​ពីមុន​លក់​ក្នុងតម្លៃ​ថ្លៃ តែ​បែរមក​លក់​តម្លៃ​ទាម​ជាង​មុន​ឆ្ងាយ ត្រូវ​សួរនាំ​អ្នកលក់​ឲ្យ​បានដឹង​មូលហេតុ​ឬ​ពិនិត្យ​កាល​ឌឺ​ឡេ​ទំនិញ​ទាំងអស់នោះ ឲ្យ​បានជា​ក់លាក់ មុន​ទិញ​យកទៅ​បរិភោគ​ឬ​ប្រើប្រាស់​នោះ ហើយក៏​ត្រូវ​ចេះ​សិក្សា​ស្វែងយល់​ពី​អាហារ​ឬ​ទំនិញ​ប្រភេទ​ណា ដែល​អាច​បរិភោគបាន តាម​អ្វីដែល​ជំនាញ​បាន​ផ្សព្វផ្សាយ​និង​អប់រំ​ពន្យល់​ជា​បន្តបន្ទាប់​នោះ​៕​រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×