Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្ទុះ​ការសរសើរ​ព្រាត​! ក្រោយ​ឃើញ​សម្រស់​គូ​ដណ្តឹង​អន្ទិត ប៊ុន សា​លួត ខ្ចី​ល្ហក់ រហូត​មាន​អ្នកខ្លះ​ថា​ស្អាត​ដូច​… (​វីដេអូ​)

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​ថ្មីៗ​នេះ មហាជន​ពិតជា​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​បានឃើញ​អតីត​សង្ឃ ប៊ុន សា​លួត ដែល​ទើបតែ​សឹក​បាន​ជាង​១​ខែ​សោះ ស្រាប់តែ​លេចមុខ​ភ្ជាប់ពាក្យ​ជាមួយ​នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត ធ្វើ​ឲ្យ​កំលោះៗ​ជាច្រើន​លួច​ច្រណែន​មិន​ស្ទើរ​នោះ​ស្ទើរ និង​អ្នក​ខ្លះទៀត​ក៏​ចោទឡើង​ថា ក្រោម​ដំណាក់​ស្រី​ស្អាត​គឺ​អំណាច​ទឹក​លុយ​។​

​បើតាម​ការ​ឲ្យ​ដឹង កម្មវិធី​ភ្ជាប់ពាក្យ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការរៀបចំ​ក​ម្ម​វិធី​យ៉ាង​អ​ធឹ​ក​អ​ធ័​ម ក្រោម​ទិដ្ឋភាព​ភ្ញៀវកិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ ប្រកបដោយ​ក្តីសប្បាយ​រីករាយ​គ្រប់ៗ​គ្នា​តែម្តង​។​

​ក្នុងនោះ​ផងដែរ អ្វីដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ត្រង់​ថា​នារី​ជា​គូ​ដណ្តឹង​របស់​អន្ទិត ប៊ុន សា​លួត ពុំ​ត្រឹមតែ​ខ្ចី​ល្ហក់​ទេ តែ​ថែមទាំង​មាន​រូប​សម្រស់​ស្អាត​ខ្លាំង​ប្រៀប​ដូច​ព្រះ​នាង​អ៊ីចឹង ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បានឃើញ​ហើយ នាំគ្នា​លាន់មាត់​សរសើរ​ថា​៖ «​ពិតជា​មានសំណាង​ណាស់​លោកគ្រូ​, ខាង​ស្រី​ស្អាត​ដូច​គំនូរ​, កូនក្រមុំ​ដូច​បារាំង​អ៊ីចឹង​» និង​ព្រមទាំង​នៅមាន​ពាក្យ​សរសើរ​ជាច្រើន​ទៀត ដែល​លើក​យកមក​រៀប​រាប់មិនអស់​។​

​គួរ​បញ្ជាក់ថា ក្រោយ​លាចាក​សិក្ខាបទ​ស្ងាត់ៗ ដែល​មនុស្ស​មួយចំនួន​បាន​ចោទឡើង​ថា មិនដឹង​លួច​ទាក់ទង​ខាង​ស្រី​តាំងពី​ពេលណា អន្ទិត ប៊ុន សា​លួត ក៏បាន​ប្រកាស​សុំ​ការ​អភ័យទោស​តាម​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំព្រះករុណា ខ្ញុំបាទ ប៊ុន សា​លួត បួស​បាន ៣០​វស្សា ជា​ស្ថាបនិក​សង្ឃ​សហគមន៍​រុក្ខា​វ័ន អតីត​ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​លាចាក​សិក្ខាបទ (​សឹក​) ហើយ កាលពី​វេលា​ម៉ោង 7:30 នាទី​ព្រឹក​មិញ​នេះ (26/11/2020)​។​

​ខ្ញុំព្រះករុណា ខ្ញុំបាទ​សូម​អភ័យទោស​ពី​សំណាក់​ព្រះករុណា ព្រះ​ថេរានុត្ថេរៈ​គ្រប់ៗ​ព្រះអង្គ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាង​កញ្ញា លោកគ្រូ អ្នកគ្រូ ប្រជា​ពុទ្ធបរិស័ទ សប្បុរសជន​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល ខ្ញុំព្រះករុណា ខ្ញុំបាទ​មិនបាន​ប្រាប់​ពី​ការ​លា​ចា​សិក្ខាបទ​របស់ខ្ញុំ​។ សូមទាន​អធ្យាស្រ័យ សូម​អរ​ព្រះ​គុណ​និង​អរគុណ​!!! ពី​ខ្ញុំព្រះករុណា ខ្ញុំបាទ ប៊ុន សា​លួត​!!»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×