Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ១៣​នាក់ , ៨​នាក់​ជា​ពលករ​មកពី​ប្រទេស​ថៃ ខណៈ​អ្នកជំងឺ​ម្នាក់​ជាសះស្បើយ​

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​១៣​នាក់​ថែមទៀត ដែល​ក្នុងនោះ​មាន​៨​នាក់ ជា​ពលករ​ខ្មែរ ដែល​ទើប​ធ្វើដំណើរ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​៥​នាក់​ផ្សេងទៀត ជា​អ្នកដំណើរ​មកពី​ក្រៅប្រទេស និង​មាន​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់​ជាសះស្បើយ​។​

​គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៤១១​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​៣៧៧​នាក់​បានជា​សះស្បើយ និង​អ្នកជំងឺ​៣៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​៨​នាក់​ដែលជា​ពលករ​ធ្វើដំណើ​មកពី​ប្រទេស​ថៃ រួមមាន​៖

១) ស្ត្រីជន​ជាតិខ្មែរ អាយុ ២២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

២) ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

៣) ស្ត្រីជន​ជាតិខ្មែរ អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

៤) បុរស​ជនជាតិខ្មែរ អាយុ ២២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

៥) ស្ត្រីជន​ជាតិខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

៦) បុរស​ជនជាតិខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

៧) ស្ត្រីជន​ជាតិខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

​សូម​កត់សម្គាល់ថា​៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង​០៧​រូប​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

៨) ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​ទី​២ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ស្ត្រី​រូបនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​៥​នាក់ ដែលជា​អ្នកដំណើរ​ចូលមក​កម្ពុជា (​មិនមែនជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​)

៩) ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែ មករា ឆ្នាំ​២០២១​។​

១០) ស្ត្រីជន​ជាតិខ្មែរ អាយុ​១៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែ មករា ឆ្នាំ​២០២១​។​

១១) បុរស​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខេត្តសៀមរាប ជា​អ្នកដំណើរ​មកពី​ប្រទេស ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។​

១២) ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខេត្តសៀមរាប ជា​អ្នកដំណើរ​មកពី​ប្រទេស ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២

​សូម​កត់សម្គាល់ថា​៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង ០៤​រូប​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​ចំនួន​៤៨​នាក់ ដែល​ក្នុង​ចំនួន​នោះ​មាន​បុគ្គល​ទាំង​៤​នាក់​ខាងលើ​នេះដែរ​។ រីឯ​អ្នកដំណើរ​ចំនួន ៤៤​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​

១៣) បុរស​ជនជាតិ​ជប៉ុន អាយុ​២៨​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។ បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។​

​សូម​គត់​សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើនេះ មាន​ចំនួន ៥៧​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​បុរស​ខាងលើនេះ​ផងដែរ​។ រីឯ​អ្នកដំណើរ​ចំនួន ៥៦​នាក់ ដែល​អវិជ្ជមាន ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។​

​ដោយឡែក​សម្រាប់​អ្នកជា​សះស្បើយ​ម្នាក់ គឺជា​បុរស​ជនជាតិខ្មែរ អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ ត្រូវបាន​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


spot_img
×