Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​បង្កើន​ប្រុងប្រយ័ត្ន​សុខភាព​! ប្រទេស​វៀតណាម ត្រជាក់​ដល់​កម្រិត​ធ្លាក់​ព្រិល​ទឹកកក​លើកដំបូង ធ្វើ​ឲ្យ​ការធ្វើដំណើរ​ត្រូវ​ជួប​គ្រោះថ្នាក់ និង​សត្វ​ក្របី​ងាប់​រហូតដល់​….

spot_img

កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ គណៈកម្មាធិការ​ដឹកនាំ​បង្ការ និង​ស្វែងរក និង​ជួយសង្គ្រោះ​គ្រោះមហន្តរាយ របស់​ខេត្ត Lao Cai នៃ​ប្រទេស​វៀតណាម បានប្រកាសថា ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែមករា ព្រិល និង​កំណក​សន្សើម បាន​លេចឡើង​នៅ​តំបន់ភ្នំ​នៃ​ខេត្ត​នេះ ខណៈដែល​សីតុណ្ហភាព​បាន​ធ្លាក់ចុះ​ដល់​ក្រោម ១១.៥ អង្សារ​។ សីតុណ្ហភាព​នៅ​ទីប្រជុំជន Sapa និង​ឃុំ​ភ្នំ​មួយចំនួន​នៅ​ស្រុក Bat Xat គឺ​កម្រិត ០.៨ អង្សារ​។​

​ជា​លទ្ធផល​នៃ​អាកាស​ដ៏​អាក្រក់​នេះ បានធ្វើ​ឲ្យ​សត្វ​ក្របី​ចំនួន ៤៥ ក្បាល បាន​ងាប់ ដោយសារ​ពុំ​អាច​ទ្រាំទ្រ​នឹង​ភាព​ត្រជាក់​ខ្លាំង​បំផុត​។ ហេតុនេះ គណៈកម្មាធិការ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន អនុវត្ត​នូវ​វិធានការ​ចាំបាច់ ដើម្បី​ការពារ​ប្រជាជន និង​សត្វពាហនៈ​។ ប្រជាជន​នៅ Sapa និង Ba Xat ក៏ត្រូវ​បាន​ណែនាំ​អំពី​របៀប​នាំ​សត្វពាហនៈ​របស់​ពួកគេ ទៅកាន់​ទីតាំង​ដែល​កក់ក្តៅ និង​របៀប​រក្សាទុក​ចំណី​។ ហើយ​សិស្សសាលា​នៅ​តំបន់ភ្នំ ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​បន្ត​ស្នាក់​នៅផ្ទះ​ផងដែរ​។​

​នៅ​ថ្ងៃទី​១១ ខែមករា ផងដែរ គណៈកម្មាធិការ​ប្រជាជន​ខេត្ត Lao Cai បានចេញ​សេចក្តីណែនាំ​ជាបន្ទាន់ ស្តីពី​ការធ្វើសមាហរណកម្ម ដើម្បីឱ្យ​អ្នកដំណើរ​អាច​ចៀសវាង​ផ្លូវ​រអិល និង​គ្រោះថ្នាក់​។ ឡាន​ដឹកទំនិញ ត្រូវបាន​ហាមឃាត់​មិនឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤D ។ យានយន្ត​ដែលមាន​កម្លាំង​លើសពី ៤ axles ក៏​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​ពីសា​ប៉ា ទៅ​ច្រក​ឆ្លងទន្លេ​។ ខណៈ​រថយន្ត​ផ្សេងទៀត ក៏ត្រូវ​បាន​ព្រមាន​ឱ្យនៅ​ឆ្ងាយ​ពី​តំបន់​នេះ​ផងដែរ​។​

​ដោយឡែក ភ្ញៀវទេសចរ ក៏ត្រូវ​បាន​ព្រមាន​មិនគួរ​ទៅកាន់ O Quy Ho និង Tram Ton ដើម្បី​ទស្សនា​ទិដ្ឋភាព​ការធ្លាក់​ព្រិល​នេះ​នោះទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×